ចង់ដឹងថាហេតុអីបានជា នី​ រតនា សម្រេចចិត្តភ្ជាប់ពាក្យជាមួយកញ្ញា​ ថេ​សា ដែរឬទេ?

256

(ភ្នំពេញ) ៖ ជុំវិញតារាល្បីៗនៅក្នុងស្រុកភាគច្រើនតែងតែចូលចិត្តលាក់ប្រវត្តិរឿងរ៉ាវស្នេហារបស់ខ្លួនក្រៅឆាកព្រោះតែខ្លាចបាត់បង់ប្រជាប្រិយភាពរបស់ខ្លួន ។ ដោយឡែកក្នុងនោះដូចជាលោក ខេមរៈ​ សិរីមន្តជាដើមតែយ៉ាងណាក៏លាក់មិនជិតដដែល ។ យើងងាកមកចាប់អារម្មណ៍នរឿង​ នី រតនា​ វិញម្តងដូចប្រិយមិត្តអ្នដែលតាមដានជីវិតតារា ប្រាកដជាបានដឹងព័ត៌មាន ភ្ជាប់ពាក្យរបស់លោក នី រតនា ជាមួយគូដណ្ដឹងរូបស្រស់ ដោយមានការរៀបចំកម្មវិធី និងដេគ័រក្នុងផ្ទះ យ៉ាងស្រស់ស្អាត មិនចាញ់ពិធីភ្ជាប់ពាក្យ តារាផ្សេងៗទេ។

អ្វីដែលចាប់អារម្មណ៍ មួយរយៈចុងក្រោមនេះគេសង្កេតឃើញថាលោក នី រតនា ហាក់ដូចជា ឧស្សាហ៍បង្ហោះសារស្នេហា យ៉ាងផ្អែមល្ហែមជាមួយនឹងគូដណ្តឹង ជាញឹកញាប់។ ដោយកាលពីម្សិលមិញនេះ លោក បានបង្ហោះរូបមួយ ព្រមទាំងសរសេរសារថា «ដំណើរជីវិតប្ដីប្រពន្ធ មិនមែនមួយថ្ងៃ មួយខែ ឬក៏មួយឆ្នាំនោះទេ គឺមួយជីវិត! មួយជីវិតដែលយើងត្រូវរួមដំណើរជាមួយគ្នា មិនថាមានទុក្ខឬក៏សុខនោះទេ ទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយ គឺមិនត្រូវបោះបង់គ្នាឡើយ! ដូច្នេះការជ្រើសរើសគូជីវិត គឺត្រូវតែមើលលើចិត្តគំនិត និងចរិតមារយាទ មិនមែនមើលលើទ្រព្យសម្បត្តិគេទេ»។

សារទាំងនេះ អាចបញ្ជាក់យ៉ាងច្បាស់ថា នី រតនា មិនមែនស្រលាញ់អនាគតភរិយា ព្រោះតែទ្រព្យសម្បត្តិនោះទេ ហេតុផលដែលនាំឲ្យខ្លួន លង់ស្រលាញ់គូដណ្ដឹង មកពីលោកមើលឃើញ នូវចរិតដ៏ល្អ របស់នាងនិងការមានគំនិត ចេះទុកចេះដាក់ ជាពិសេសចេះ បង្កើតមុខរបរ តាំងពីវ័យក្មេង តែម្ដង៕