៤ ចំណុចបញ្ជាក់ថាមានគេកំពុងតាមស្រលាញ់លើអ្នក

483

ក្នុងជីវិតយុវវ័យរបស់យើងម្នាក់ៗប្រចាំថ្ងៃយើងធ្វើអី្វភាគច្រើនចង់បានភាពទាក់ទាញពីមនុស្សនៅជុំវិញខ្លួនយើងតើពិតទេ?  ថ្ងៃនេះយើងមកចាប់អារម្មណ៍នឹងចំណុចខ្លះដែលមនុស្សស្រីយើងគួរដឹងថាតើមានគេកំពុងលួចស្រលាញ់យើងឬយ៉ាងណា!

១. គេតែងតែមានលែស ដើម្បីបាននិយាយជាមួយអ្នក
ទោះបីជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ឬក៏ស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ មនុស្សដែលតាម Crush លើអ្នក នឹងរិះរកពេលវេលា ឬក៏លែសដើម្បីបានឆ្លើយឆ្លងជាមួយអ្នក។ ដែលចាប់អារម្មណ៍អត់? ដែលសម្គាល់មើលអត់? បើចង់ដឹងច្បាស់ អ្នកអាចធ្វើតេស្ដតាម អារម្មណ៍ស្រី បាន។ អ្នកអាចសាកដាក់ម៉ោងរោទិ៍ម៉ោង៣ទៀបភ្លឺ រួចខលទៅគាត់មើល ប្រសិនបើគាត់លើកទូរស័ព្ទ និងមិនចង់ដាក់ទូរស័ព្ទចុះទេ នោះហើយគឺបង្ហាញថាគាត់ពិតជាកំពុង Crush លើអ្នកមែន។

២. គេនឹងប្រែទឹកមុខភ្លាម ពេលឃើញអ្នក
ឧបមាថា គេកំពុងតែអង្គុយនៅក្នុងហាងកាហ្វេមួយដោយមិនបានចាប់អារម្មណ៍អ្វីទាំងអស់ តែនៅពេលឃើញអ្នកបើទ្វាហាងការហ្វេចូល គេនឹងប្រែទឹកមុខភ្លាមបន្ទាប់ពីឃើញអ្នក។ ទឹកមុខរបស់គេហាក់ដូចមានពន្លឺស្រទន់ព្រៀងៗ ហើយភ្នែករបស់គេ នឹងក្រឡាប់ចុះឡើងៗ ពេលនោះអ្នកត្រូវសម្គាល់ថា គេនឹងព្យាយាមមិនញញឹមឲ្យអ្នកឃើញឡើយ។

 

៣. គេនឹងព្យាយាមឲ្យការដូដល់អ្នក
ការឲ្យកាដូ មិនមែនទាល់តែរបស់ល្អៗ ថ្លៃៗ ទើបឲ្យនរណាបាននោះទេ តែវាការរបស់ដែលស្ដែងចេញពីទឹកចិត្ត បើទោះបីជាស្កគ្រាប់មួយគ្រប់ ក៏ចាត់ថាកាដូដែរ។ ដូច្នេះហើយ អ្នកអាចព្យាយាមសម្គាល់ថា តើគេតែងតែរកហេតុផល ឬពេលវេលាសមរម្យណាមួយឲ្យកាដូដល់អ្នកឬទេ? បើគេធ្វើដូច្នេះមែន គឺគេកំពុងតែលួច Crush អ្នកហើយណា៎…..។

៤. គេតែងតែជួយអ្នក
គិតឡើងវិញ អ្នកតែងតែត្រូវការគេជួយឲ្យធ្វើលំហាត់ទេ? អ្នកចង់មានគ្នាដើរលេងទេ? អ្នកតែងតែរវល់នេះ រវល់នោះទេ?​ អ្វីក៏ដោយ ឲ្យតែអ្នកត្រូវការជំនួយ គេមិនដែលជំទាស់ទេ។ ឲ្យតែអ្នកពឹងគេភ្លាម គេនឹងប្រញ៉ាប់ធ្វើភ្លែត ហើយគេធ្វើដោយពេញចិត្ត ដោយអស់ពីចិត្ត​ ដោយយកចិត្តទុកដាក់ទៀតផង។ នោះហើយ គឺជាសញ្ញាដែលបង្ហាញថាគេកំពុងលួច Crush លើអ្នក។