ការហាត់យោហ្គាមិនត្រឹមតែជួយអោយរាងស្អាតទេ វាមានប្រយោជន៍ច្រើនលើសអ្វីដែលអ្នកដឹង

153

(ភ្នំពេញ)៖ នាពេលបច្ចុប្បន្ននេះ សង្កេតឃើញថាការហាត់យោហ្គាពិតជាមានការពេញនិយមខ្លាំងសម្រាប់អ្នកដែលចង់បានរាងស្អាត តែវាមិនគ្រាន់តែជួយអោយអ្នកមានរាងស្អាតប៉ុណ្ណោះទេ គឺវាអាចជួយអ្នកអោយកើនកម្ពស់បានថែមទៀតផង។

ខាងក្រោមនេះជាលំនាំលំហាត់ប្រាណយោហ្គាដែលអ្នកអាចសាកល្បងអុនវត្តបាន៖

 លំ​ហាត់​១៖

– ឥរិយាបថ​អង្គុយ​លើ​កម្រាល ដៃ​ឆ្វេង​ដាក់​លើ​ភ្លៅ​ជើង​ស្ដាំ ដៃស្ដាំ​លើកឡើង​ខ្ពស់​ផុត​ក្បាល​ហើយ​ឆ្លង​មក​ខាងឆ្វេង​ជាមួយនឹង​ការដកដង្ហើម​ចូល​ជ្រៅ​។​
– សន្សឹមៗ​ដកដង្ហើម​ចេញ ហើយ​វិល​មក​ឥរិយាបថ​ខាងដើម​។ អនុវត្ត​លំ​ហាត់​នេះ​៥​ដង​ជាមួយនឹង​ការដកដង្ហើម​ចេញចូល​ហើយ​ប្ដូរ​ភាគី​ម្ខាង​ទៀត​។​
​លំ​ហាត់ ២៖

– ឥរិយាបថ​ឈរ​ត្រង់ ជើង​ទាំងពីរ​ដាក់ចេញ​សងខា​ង​ធំ​ស្មើនឹង​ស្មារ ដៃ​ទាំងពីរ​ដាក់ចុះ​ត្រង់ ភ្នែក​មើល​ត្រង់​ទៅមុខ​។ ឈាន​ធំ​ជើង​ស្ដាំ​ទៅខាង​មុខ លើកដៃ​ទាំងពីរ​សន្សឹម​ឡើង ព្រមទាំង​ការដកដង្ហើម​ចូល​ជ្រៅ​។​
– យក​កម្លាំង​ជើង​ទាំងពីរ​ទាញ​ខ្លួន​មក​ដូចដើម និង​ដក​ដង្ហើមចេញ​។ ហាត់​លំ​ហាត់​នេះ​៥​ដង រូ​ច​ប្ដូរ​ភាគី​ម្ខាង​ទៀត​។​
​លំ​ហាត់​៣៖

– ដេក​ផ្ងារ ដៃ​ទាំងពីរ​ទ្រ​កញ្ចឹងក​លើក​ក្បាល​ឲ្យ​ខ្ពស់ រួមផ្សំ​នឹង​ការ​កោង​ជើងឆ្វេង​ឡើង ហើយ​ផ្អៀងខ្លួន​ទៅ​ម្ខាង​។​
– ដកដង្ហើម​ជ្រៅ និង​ផ្ទុក​បែប​ហ្នឹង​ពីរ​បី​នាទី រួច​ដក​ដង្ហើមចេញ​សន្សឹមៗ វិល​មក​ឥរិយាបថ​ខាងដើម​។ អនុវត្ត​៥​ដង ហើយ​ប្តូរ​ភាគី​ម្ខាង​ទៀត​។​
​លំ​ហាត់​៤៖

– ដេក​ផ្ងារ បាតជើង​ទៀប​នឹង​ដី ដៃ​ទាំងពីរ​ដាក់​ត្រង់​ចុះ លើកខ្លួន​ឡើង​ឲ្យ​ខ្ពស់​ដូច​រូប​ខាងលើ​។​
– រួមផ្សំ​នឹង​ការដកដង្ហើម​ចូល​ជ្រៅ ហើយ​ផ្ទុក​បែប​ហ្នឹង​ប្រហែល​ពីរ​នាទី រួច​ត្រឡប់មក​ដូចដើម​។​
​លំ​ហាត់​៥៖

– ឥរិយាបថ​បត់​ជង្គង់​លើ​កម្រាល ងើប​ខ្លួន​ទៅខាង​ក្រោយ ដៃ​ទាំងពីរ​កាន់​កែងជើង ងើបក្បាលឡើង​ព្រមទាំង​ដកដង្ហើម​ចូល​ជ្រៅ​។​
– ផ្ទុក​បែប​នោះ​ប្រហែល​ពីរ​នាទី ហើយ​ដក​ដង្ហើមចេញ​សន្សឹមៗ​ត្រឡប់មក​ឥរិយាបថ​ខាងដើម​។​
​លំ​ហាត់​៦៖

– ឥរិយាបថ​ទ្រានដៃ​ទាំងពីរ​ចុះ​កម្រាល ជើង​ទាំងពីរ​ក្បែរ​គ្នា រួច​ដកដង្ហើម​សន្សឹមៗ​រុញ​ខ្លួន​ចុះ​ក្រោយ​។​
– ដាក់​ស្រាលៗ​ដៃ​ទាំងពីរ និង​រុញ​គូថ​ឡើង​ខ្ពស់​អស់​កម្រិត​។​ផ្ទុក​បែប​នោះ​ប្រហែល​ពីរ​នាទី ហើយ​ដក​ដង្ហើមចេញ​សន្សឹមៗ ត្រឡប់មក​ឥរិយាបថ​ខាងដើម​។​