ថាម៉េច! ទើបភ្ជាប់ពាក្យមិនទាន់បានប៉ុន្មានផង៖ នី រតនា ចេញលិខិតផ្តាច់ស្នេហ៍ ធ្វើឲ្យអ្នកគាំទ្រប្រហោងពោះអស់…

1777

(ភ្នំពេញ)៖ ហួសចិត្តណាស់លោកព្រះតារាចម្រៀងម្ចាស់ពាន Cambodian idol នី រតនា បានធ្វើឲ្យមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំរឿងទំនាក់ទំនងស្នេហាជាមួយគូដណ្តឹង ក្រែងកើតមានរឿងប្រេះឆា ព្រោះលោកបានបង្ហោះសារថា «លិខិតផ្ដាច់ស្នេហ៍ខ្ញុំហេីយ» តែអ្វីដែលជាការពិតនោះ គ្រាន់តែជាចំណងជើងបទចម្រៀងប៉ុណ្ណោះ។ សារមួយនេះបានធ្វើឲ្យអ្នកគាំទ្រប្រហោងពោះមិនស្ទើរនោះទេ ក្នុងនោះមានហ្វេនៗចូលខមមិនសួរជាច្រើនការពិតគ្រាន់តែលេងសើចប៉ុណ្ណោះដើម្បីជាការចាប់អារម្មណ៍ប៉ុណ្ណោះ ។

ក្នុងសារដ៏ចាក់ដោតដែលនាំឲ្យមានការយល់ច្រឡំនោះ នី រតនា សម្តែងទឹកមុខស្រងូតស្រងាត់អង្គុយសញ្ជប់សញ្ជឹងលើស្ពានតែម្នាក់ឯង ដោយអ្នកគាំទ្របានលើកឡើងថា «ចូលតួណាស់​អាយដល»។

យ៉ាងណាមិញក្រោយពីភ្ជាប់ពាក្យហើយ​យើងឃើញថា​ គូស្នេហ៍មួយគូនេះតែងតែបង្ហាញភាពផ្អែមល្ហែមដាក់គ្នាជានិច្ចធ្វើឲ្យអ្នកអត់គូច្រណែនមិនស្ទើរនោះទេ ។