ចូលចិត្តញ្ញាំច្រើនតែមិនចង់ឲ្យធាត់មែនទេ? អាចសាកល្បងវិធីសាស្រ្តទាំង៣នេះ

374

(ភ្នំពេញ)៖ ការបរិភោគអាហាររាល់​ថ្ងៃ ប្រហែលជា​គ្មាន​នរណាម្នាក់​ចាប់អារម្មណ៍​ទេ​ថា ទម្លាប់​រាល់ថ្ងៃ​អាច​បណ្ដាល​ឲ្យ​អ្នក​ឡើង​គីឡូ​បាន​នោះទេ​។ ដូច្នេះ​ចង់​មាន​រូបរាង​ស្រស់ស្អាត តូច​ស្លី​ម អ្នក​គួរ​សាកល្បងនូវវិធីសាស្រ្តងាយៗដូចខាងក្រោមនេះ៖ 

១. ស្ដាប់​ចម្រៀង​ពេល​ទទួលទាន​អាហារ​
​អ្នក​តែងតែមាន​ទម្លាប់​ទទួលទាន​អាហារ​ពេលយប់ ហើយ​ស្ដាប់​ចម្រៀង​ទំនុក​ស្រាលៗ បែបនេះ​ពិតជា​អស្ចារ្យ​ណាស់​មែន​ឬទេ​! ប៉ុន្តែ​ទម្លាប់​នេះ​អាច​បណ្ដាល​ឲ្យ​យើង​មាន​អារម្មណ៍​ញ៉ាំ​ឆ្ងាញ់ រហ័ស​និង​ច្រើនជាង​ធម្មតា ហើយ​ភ្លេចខ្លួន​ថា​ឆ្អែត​ពេលណា​ទៀតផង ដូច្នេះ​គីឡូ​ចេះតែ​ឡើង​មិន​ឈប់​ឡើយ​។​
​ដំណោះស្រាយ​៖
​ប្រសិនបើ​អ្នកបារម្ភពីទម្ងន់របស់ខ្លួន អ្នក​គួរ​លះបង់​ទម្លាប់​ស្ដាប់​ចម្រៀង​នោះ​ចោល ផ្លាស់​ទៅជា​ការផ្ដោត​អារម្មណ៍​ជាមួយ​ម្ហូបអាហារ​របស់​អ្នក​វិញ ឬ​ជជែក​គ្នា​ជាមួយ​មិត្តភក្ដិ​ក៏​ជា​វិធី​ល្អ​ម្យ៉ាង​ដើម្បី​ផ្លាស់ប្ដូរ​ទម្លាប់​នោះដែរ​។​

២. ទម្លាប់​ឈរ​ទទួលទាន​អាហារ​
​អ្នកស្រាវជ្រាវ​បានបញ្ជាក់​ឲ្យ​ឃើញថា រាល់ពេល​ដែល​យើង​ឈរ​ញ៉ាំ​អាហារ​ពេល​ចម្អិន ឬ​គ្រប់​ពេលដែល​យើង​ញ៉ាំ​អាហារ​យើង​អាច​ញ៉ាំ​បាន​ច្រើនជាង​អង្គុយ​ញ៉ាំ​ធម្មតា​។ ព្រោះ​ទម្លាប់​ឈរ​ទទួលទាន​អាហារ​យើង​មាន​អារម្មណ៍​ថា​ខ្លួន​ញ៉ាំ​តិច ញ៉ាំ​មិនចេះ​ឆ្អែត នាំ​ឲ្យ​ញ៉ាំ​ច្រើន​ហួសប្រមាណ​។​

​ដំណោះស្រាយ​៖
​ទោះបី​ញ៉ាំ​រហ័ស​ឬ​យូរ អាហារសម្រន់​ឬ​អាហារ​រាល់ថ្ងៃ ការ​ឈរ​ទទួលទាន​អាហារ​ក៏​មិនមែនជា​ការល្អ​ដែរ​។ គប្បី​ផ្លាស់ប្ដូរ​ការ​ឈរ​ទទួលទាន​អាហារ ដោយ​ការ​អង្គុយ​ត្រឹមត្រូវ​នៅ​មួយកន្លែង​ប្រាកដ​ឬ​នៅ​កន្លែង​តុ​ហូបចុក​របស់​អ្នក​។​

៣. ទទួលទាន​ច្រើន​ប្រភេទ​អាហារ​រួមគ្នា​
​ប្រសិនបើ​អ្នក​ញ៉ាំ​ពីរ​ឬ​បី​ប្រភេទ​អាហារ​តែម្ដង អ្នកនឹង​កាត់បន្ថយ​ការចំណាយ​អាហារ​បាន​ច្រើន​ខ្លាំងណាស់ ដូចជា​ក្រោយពេល​ញ៉ាំ​បន្លែ និង​ទឹកដោះគោ​អ្នក​នឹងមាន​អារម្មណ៍​ឆ្អែត​។ ប៉ុន្តែ​ឆាប់​ឃ្លាន​និង​ញ៉ាំ​បាន​ច្រើន​ប្រសិនបើ​ក្នុង​របប​អាហារ​របស់​អ្នកមាន​បន្ថែម papad ទឹកម្ទេស បន្លែ​ច្រើន​ប្រភេទ បង្អែម និង​អាហារ​លាង​មាត់​ផ្សេងៗ អាហារ​ទាំងនេះ​អាច​ជំរុញ​ឲ្យ​យើង​ញ្ញ៉ាំ​ច្រើន​ថែមទៀត​។

​ដំណោះស្រាយ​៖
​យើង​អាច​គ្រប់គ្រង​របបអាហាររបស់ខ្លួនដោយ​ការជ្រើសរើស​អាហារ​ដែល​អ្នក​ចូលចិត្ត​បំផុត​ឬ​អាហារ​ដែល​រាងកាយ​ត្រូវការ​ប៉ូវ​បន្ថែម​គឺ​គ្រប់គ្រាន់​ហើយ​។​
​ទម្លាប់​ទាំងនេះ​អាច​កើតឡើង​ដោយ​អ​ចេតនា​មិនដឹង​ខ្លួន ប៉ុន្តែ​វា​អាចធ្វើ​ឲ្យ​យើង​ឡើង​ទំងន់​ច្រើន​ខ្លាំងណាស់​។ ដូច្នេះ​ប្រសិនបើ​អ្នកចង់សម្រកទម្ងន់ ឬថែរាង សូមកុំ​ភ្លេច​ចំណុច​ទាំងអស់នេះ​ណា៎​!