៤ ចំណុចដែលអាចបង្ហាញថាអ្នកស្រលាញ់ចំមនុស្សដែលមិនស្មោះចំពោះអ្នក

223

ទោះបីជាអ្នកសម្រេចចិត្តចាកចេញក៏ដោយ ព្រោះថាអ្នកនោះគឺជាមនុស្សអាត្មានិយម ឃើញតែពីផលចំណេញ តែមិនដែលមើលពីការចំណាយរបស់អ្នកម្ដងណាទេ ទោះពីការចំណាយនោះធំប៉ុនមេឃក៏ដោយ ក៏គេមើលមិនឃើញដែរ។ មនុស្សប្រភេទនេះស្រលាញ់តែខ្លួនឯង យកតែចិត្តខ្លួនឯង គ្មានការលះបង់ចំពោះអ្នកបន្ដិចសោះឡើយ ទោះបីជាអ្នកស្រលាញ់គេប៉ុណ្ណា បារម្ភពីគេប៉ុណ្ណា យោគយល់ចំពោះគេប៉ុណ្ណា គេមិនដែលគិតថានឹងផ្លាស់ប្ដូរដើម្បីអ្នកសោះទេ។ ដើម្បីមើលដឹងថាគេនោះពិតជាគ្មានចិត្តលះបង់ គ្មានចិត្តស្មោះចំពោះអ្នក អារម្មណ៍ស្រី សូមពាំនាំអត្ថបទខ្លីមួយនេះ មកជូនប្រិយមិត្តទុកជាការយល់ដឹងបន្ថែម។

 

១. គេជាមនុស្សកុហក និងប្រើល្បិចដាក់អ្នក
មនុស្សបែបនេះ មិនដែលគិតក្រែងថានឹងកុហកអ្នកទេ គេតែងតែប្រើល្បិចបោកអ្នកម្ដងហើយម្ដងទៀត គេសន្យាហើយ សន្យាទៀត គេតែងតែងបំផ្លាញទំនុកចិត្ត និងភាពជឿជាក់របស់អ្នកចំពោះគេមួយដងជាពីរដង។ ទៅណាមកណា ក៏គេមិនដែលប្រាប់អ្នកតាមត្រង់ដែរ។ គេទៅជាមួយអ្នកណា ក៏គេមិនដែលប្រាប់អ្នកកដែរ។ ទៅថ្មើរណា មកវិញពេលណា ក៏គេមិនអើពើនិងអ្នកដែរ។ ជីវិតគេរស់នៅគឺបានត្រឹមតែបោកអ្នក ដើម្បីជាការប្រើប្រាស់ ហើយយកផលប្រយោជន៍ពីអ្នកទៅឲ្យអ្នកដទៃប៉ុណ្ណោះ។ មនុស្សបែបនេះ ចូលចិត្តប្រើពាក្យ “ចប់គ្នាទៅ” នៅពេលដែលអ្នកសួរនាំបន្ដិចបន្ដួច ព្រោះតែគេគិតថា ក្រៅពីអ្នក គេមិនខ្វះអ្នកដែលស្រលាញ់គេនោះទេ។

Social issues, domestic violence with young husband trying to reconcile with abused wife

២. គេទទួលតែចំណូល តែមិនដែលចំណាយ
“ស្នេហា គឺជាការលះបង់” ពាក្យនេះត្រឹមត្រូវតែចំពោះស្នេហាស្មោះត្រង់ប៉ុណ្ណោះ តែបើជាស្នេហាបោកប្រាស់វិញ ទោះបីជាអ្នកលះបង់ប៉ុនមហាមេឃ ក៏គ្មានតម្លៃដែរ។ ការលះបង់របស់អ្នក និងក្លាយទៅជាការលះបង់ឥតប្រយោជន៍ គ្មានន័យខ្លឹមសារ ហើយជួនកាលវាក្លាយទៅជាទោសកំហុសថែមទៀតផង។ ព្រាននារីមានពីរប្រភេទ គឺព្រាននារីឈាមត្រជាក់ និងព្រាននារីឈាមក្ដៅ។ ប្រសិនបើ អ្នកស្រលាញ់ និងលះបង់ចំព្រានារីឈាមត្រជាក់ គេគ្រាន់តែមិនស្មោះចំពោះអ្នកទេ។ គេនៅមានចិត្តអាណិតមេត្តាចំពោះអ្នក និងមិនបានផ្ដល់ការលំបាកណាស់ណាដល់អ្នកនោះតែ។ តែបើអ្នកស្រលាញ់ និងលះបង់ចំពោះព្រាននារីឈាមក្ដៅ ទោះអ្នកខំព្យាយាមស្រោចទឹក៧វត្ត ក៏មិនអស់ចង្រៃដែលគេផ្ដល់ឲ្យអ្នកដែរ។ អ្នកត្រូវតែប្រញ៉ាប់ចាកចេញពីគេ ហើយរកអ្នកណាដែលចេះឲ្យតម្លៃលះបង់ និងសក្ដិសមជាអ្នកទទួលយកនូវតម្លៃនៃការលះបង់របស់អ្នក។

​៣. ជាមនុស្សចិត្តស្រាលចំពោះអ្នក
អ្នកអាចសម្គាល់ខ្លួនឯងបានថា គ្រប់ពេលដែលគេខឹងពីណាពីណីមក គេតែងតែជះកំហឹងដាក់អ្នក ពោលពាក្យគម្រួសគម្រើយដាក់អ្នក មិនដែលយល់ពីអារម្មណ៍ឈឺចាប់របស់អ្នកទេ។ ហើយកាន់តែអាក្រក់ទៀតនោះ គេមិនឲ្យតម្លៃអ្នកទេ ទោះបីជាអ្នកស្ថិតក្នុងជំនុំមនុស្សក៏ដោយ។ ឲ្យតែគេទាស់ចិត្ត គេនឹងជះវាដាក់អ្នកភ្លាម។ ប្រសិនបើអ្នកជួបមនុស្សបែបនេះ តើអ្នកនឹងនៅទ្រាំដល់ពេលណាទៀត?​ មិនខ្វះទេ មនុស្សដែលល្អ និងឲ្យតម្លៃអ្នក។ កុំនៅទ្រាំជាមនុស្សគ្មានតម្លៃបែបនេះទៀតអី។ ល្មមឈប់ធ្វើបាប ឬដាក់គុកបេះដូងឥតជញ្ជាំងជាមួយគេទៀតទៅ។

៤. គេមិនដែលសារទចំពោះជោគជ័យរបស់អ្នកទេ
ជាទូទៅនៅពេលយើងទទួលបានជោគជ័យលើសមិទ្ធិផលអ្វីមួយ មនុស្សដែលយើងចង់ឃើញមុនគេដែលមកចូលរួមអបអរសារទយើងគឺជាមនុស្សដែលយើងស្រលាញ់។​ ប៉ុន្ដែមនុស្សបែបនេះ មិនដែលនឹកចង់រីករាយសប្បាយនូវជោគជ័យដែលអ្នកទទួលបាននោះទេ ព្រោះគេគិតថាវាជារឿងធម្មតាៗដូចដែលមនុស្សទូទៅណាក៏អាចធ្វើវាបានដែរ។ មិនត្រឹមតែមកចូលរួមសារទជាមួយសមិទ្ធផលដែលអ្នកទទួលបាននោះទេ គេថែមទាំងឆ្លៀតយកពេលវេលានោះទៅប្រព្រឹិត្តិរឿងផិតក្បត់អ្នកថែមទៀតផង។

Social issues, domestic violence with young husband trying to reconcile with abused wife