បើចង់ធ្វើមិត្តប្រុសកំពូលសែនល្អ ពាក្យទាំងអស់នេះដែលអ្នកគួរតែឧស្សាហ៍អោយនាងលឺ

313

(ភ្នំពេញ)៖ ក្នុងរឿងស្នេហា ជារឿងចាំបាច់ណាស់ដែលត្រូវស្មោះត្រង់ យកចិត្តទុកដាក់ និងថែរក្សាគ្នាទៅវិញទៅមក ជាពិសេសទៀតនោះគឺការប្រើពាក្យសម្តី។

ចំពោះនាងការប្រើភាសាស្នេហាផ្អែមល្ហែម ពាក្យលើកទឹកចិត្ត ពីមិត្តប្រុសជាទីស្រលាញ់គឺជាថាមពល និងកម្លាំងដ៏អស្ចារ្យដែលនាងត្រូវការបំផុត។ ហើយថែមទាំងជួយអោយស្នេហារបស់អ្នកទាំងពីរកាន់តែមានភាពស្អិតល្មួតថែមទៀតផង។

ខាងក្រោមនេះ ជាពាក្យមួយចំនួនដែលអ្នកអាចយកទៅនិយាយទៅកាន់នាង៖

  1. អូនធ្វើបានល្អហើយ ខំប្រឹងបន្តិចទៀតអូននឹងជោគជ័យ
  2. អូនជាមនុស្សស្រីតែម្នាក់ដែលអាចធ្វើជាម៉ាក់របស់កូនបងបាន
  3. ហត់ទេ? បងជាកម្លាំងចិត្តរបស់អូនណា
  4. អូនជានារីដ៏អស្ចារ្យ គ្មានអ្វីដែលអូនធ្វើមិនបាន
  5. កុំទៅក្រៅយូរពេក ឆាប់មកផ្ទះណាបងបារម្ភ
  6. ពេលដល់ផ្ទះប្រាប់បងផង
  7. កុំធ្វើខ្លួនគួរអោយស្រលាញ់ពេក ជាមួយអ្នកផ្សេងណា
  8. មានអ្វីអោយបងជួយទេម្ចាស់ចិត្ត?
  9. ស្នាមញញឹមរបស់អូន ជាក្តីសុខរបស់បង
  10. ចង់អោយពេលវេលានៅក្បែរអូនដើរយឺតជាងនេះ
  11. ឆាប់ចូលគេងណា អនាគតកូនក្រមុំរបស់បង