កញ្ញា សុខ ពិសី កំពុងកាក់កបមុខជំនួញថ្មីខណៈដែរ…!

1291

(ភ្នំពេញ)៖ ថ្មីៗនេះកញ្ញា សុខ ពិសី បានបើកហាងលក់សម្លៀកបំពាក់មួយ នៅក្បែរផ្សារដេប៉ូ ដំណើរការជាច្រើនឆ្នាំមកហើយ ដែលមានយុវវ័យជាច្រើនទៅគាំទ្រខោអាវហាងនាងជាប្រចាំ ព្រោះថា ពួកគេចង់ស្លៀកពាក់ឱ្យបានស្អាតដូចជារូបនាងដែរ។ ក្នុងហាងរបស់តារាចម្រៀងស្រីឈានមុខគេរបស់ផលិតកម្មសាន់ដេ សុខ ពិសី នោះ ក៏មានដាក់លក់ផលិតផលរក្សាសម្រស់ ដែលនាំចូលមកពីបរទេសដែរ ហើយរៀងរាល់ ដែលមានផលិតផលថ្មីមកដល់ពិសី តែង Live ឃោសនាមុខទំនិញទាំងនោះ ហើយ Fan របស់នាងជាច្រើន គឺជាអតិថិជនរបស់នាងផ្ទាល់តែម្តង ដែលកុម្មង់ទិញទាំងខោអាវ និងឡេ ដែលពិសី បានដាក់លក់។ ថ្មីៗនេះដែរ តារាចម្រៀងដែលមានសាច់សខ្ចីដូចបណ្តូលចេក សុខ ពិសី បានបន្ថែមការលក់កាបូបប្រេនប្រេន បែបជាយុវវ័យ ហើយនាងថា លក់ដាច់ខ្លាំងណាស់ ដែលគ្រាន់តែយកមកដល់ភ្លាម លក់ដាច់អស់រលីង។

សុខ ពិសី ថ្លែងថា “កាបូបប្រេនប្រេន ស្អាតៗហ្នឹងលក់ដាច់ណាស់បង! គ្រាន់តែយកមកដល់គេកុម្មង់អស់ៗអាលីង។ កាបូបប្រេនប្រេននេះ ខ្ញុំទើបយកមកលក់កាលពីពេលថ្មីៗហ្នឹងទេ តែហាងខោអាវ និងគ្រឿងសម្អាងយើងលក់ជាយូរមកហើយ និងដំណើរការល្អខ្លាំងណាស់”។

ក្រៅពីសុខ ពិសី តារាដែលងាកទៅបើកហាងលក់កាបូប និងគ្រឿង Cosmestic មានដូចជា នាងគង ច័ន្ទស្រីមុំ, ទេព បូព្រឹក្ស, គឹម ហួរ, ចន ច័ន្ទលក្ខិណា, អេន ជី, ឌួង  ហ្សូរីដា, ប៉ាច គឹមមួយ និងកៅ សីហា ជាដើម។ ប្រភពបានឱ្យដឹងថា សម្រាប់តារាស្រីស្អាត ហើយល្បីដូចសុខ ពិសី ទៀត  ពួកគេអាចរកប្រាក់ចំណូលតាមរយៈការលក់កាបូប, សម្លៀកបំពាក់ និងគ្រឿង Cosmestic បានប្រាក់រាប់ពាន់ដុល្លារ ក្នុង1ខែៗ ស្របពេលដែលហ្សូរីដា បាននិយាយថា “បើខ្ញុំរកស៊ីខាងនេះយូរហើយ ម៉្លេះមានបាត់”៕