ចង់បានរាងស្អាត អត់ក្បាលពោះ អ្នកគួររៀនតាមវិធីងាយៗទាំងនេះ

263

​(ភ្នំពេញ)៖ ខាងក្រោម​នេះ​ជា​របៀប​តម​អាហារ​ដែល​ជួយ​ធ្វើអោយ​អ្នកមាន​រាង​ស្រស់ស្អាត ហើយ​មិន​ប៉ះពាល់​ដល់​សុខភាព ៖
១. ជាតិ​ខ្លាញ់ ៖ បើ​អ្នក​ចង់បាន​រាង​ស្គម​ពិតមែន​អ្នក​ត្រូវ​តម​អាហារ​ជាច្រើន ក្នុងនោះ​អាហារ​ដែល​ធ្វើអោយប៉ះពាល់​ដល់​រាងកាយ​របស់​អ្នកខ្លាំង​ជាងគេ​នោះ​គឺ ជាតិ​ខ្លាញ់​ព្រោះ​អាហារ​ដែលមាន​ជាតិ​ខ្លាញ់ បើកាលណា​វា​ចូលទៅក្នុង​ខ្លួន​របស់​អ្នក​ហើយ​វា​ពិតជា​ពិបាក​ក្នុងការ​រលាយ​វិញ​ណាស់ ។ ដូច្នេះ​បើ​អ្នក​ចង់បាន​រាង​ស្អាត​អ្នក​មិនត្រូវ​បរិភោគ​អាហារ​ដែលមាន​ជាតិ​ខ្លាញ់ ហើយ​ងាក​មក​ទទួលទាន​អាហារ​ដែល​សម្បូរ​ទៅដោយ​ជីវជាតិ ពពួក​បន្លែ​ផ្លែឈើ​វិញ ។

២. ញ៉ាំ​អាហារ​គ្រាប់​ធញ្ញជាតិ ៖ ញ៉ាំ​អាហារ​ដែល​បានមក​ធម្មជាតិ មានដូចជា​គ្រា​ប់ធ​ញ្ញា​ជាតិ អង្ករ និង នំ​បុ័ង​ជាដើម ។ ការ​ញ៉ាំ​បែបនេះ​ធ្វើអោយ​អ្នក​ញ៉ាំ​ទៅ​ឆ្អែត​បានយូរ និង​មិន​ងាយ​ឈ្លា​ន​វិញ​ទេ ។​
៣. កុំ​ឈប់​ញ៉ាំ​អាហារ​ពេលព្រឹក ៖ អ្នក​មិនត្រូវ​ឈប់​ញ៉ាំ​អាហារ​ពេលព្រឹក​នោះទេ ព្រោះ​អាហារ​ពេលព្រឹក​ពិតជា​សំខាន់​ខ្លាំងណាស់ អាហារ​ពេលព្រឹក​ផ្ដល់​ថាមពល​អោយ​អ្នក​ក្នុង​មួយថ្ងៃ ។ បើ​អ្នក​មិន​ទទួលទាន​អាហារ​ពេលព្រឹក​នោះទេ​អ្នក​និង​មិន​មានកំ​លាង​បំពេញ​កិច្ចការ​ទេ ហើយ​ការ​ញ៉ាំ​អាហារ​ពេលព្រឹក​មិន​ប​ណ្ដោ​ល​អាយ​អ្នក​ធាត់​នោះទេ ។
៤. កំណត់​អាហារ​ក្នុង​មួយថ្ងៃ ៖ កំណត់​អាហារ​ដែល​ខ្លួនឯង​ញ៉ាំ​នៅក្នុង​មួយថ្ងៃ ដោយ​អ្នក​ត្រូវ​ដឹងថា​ក្នុង​មួយថ្ងៃ​អ្នក​បាន​ញ៉ាំ​អាហារ​មានការ​ឡូរី​ប៉ុន្មាន​ក្នុង​មួយថ្ងៃ បើ​ច្រើនពេក​ហួស​ដល់ពេល​ស្អែក​ឡើង​អ្នក​ត្រូវ​បន្ថយ​ទៅ​វី​ញ ។ ឧទាហរណ៍ អាហារ​ទាំងនោះ​មានដូចជា  នំបំពង នំ​ខេ​ក សាច់ ឬ​អាហារ​មាន​ជាតិ​ខ្លាញ់​ច្រើន  ហើយ​ស្អែក​ឡើង​អ្នក​គួរ​បន្ថយ​ទៅវិញ រី​មិន​ញ៉ាំ​ទៅវិញ ។​

៥. អាហារសម្រន់​សាក​សម ៖ ប្រសិនបើ​អ្នក​ចង់​ញ៉ាំ​អាហារសម្រន់​ផ្សេងៗ​ដទៃ​ទៀង តែ​អ្នក​មិន​ហ៊ាន​ញ៉ាំ​ព្រោះ​ខ្លាច​ធាត់ តែ​ពេលនេះ​អ្នក​មិនបាច់​បារម្ភ​នោះទេ អ្នក​អាច​សាកល្បង​ញ៉ាំ​អាហារ​ទាំង​នោះបាន​មានដូចជា គ្រាប់​ធ​ញ្ញា​ជាតិ ទឹកបរិសុទ្ធ តែ ដើម្បី​កាត់បន្ថយ​ការ​ឃ្លាន​អាហារ​របស់​អ្នក ។
៦. កុំ​ញ៉ាំ​ភេសជ្ជៈ​រស់ជាតិ​ផ្អែម ៖ មិនត្រូវ​ញ៉ាំ​ភេសជ្ជៈ​ណា​ដែល​រស់ជាតិ​ផ្អែម និង​មាន​ជាតិ​អាកុល​នោះទេ ព្រោះ​វា​ធ្វើអោយ​អ្នក​ធាត់​លឿន​ជាង​មុន ។ ដូច្នេះ​អ្នក​ដាច់ខាត​មិនត្រូវ​ញ៉ាំ​ភេសជ្ជៈ​នោះទេ ទោះបី​យូរៗ​ញ៉ាំ​ម្ដង​ក៏​មិន​បានដែរ​។ ៧. កុំ​ញ៉ាំ​បាយ​នៅពេល​ល្ងាច ៖ មិន​ញ៉ាំ​អាហារ​នៅពេល​ល្ងាច តែ​អ្នក​អាច​ប្ដូរ​មក​ញ៉ាំ​អាហារ​បែប​ផ្សេងៗ​វិញ​មានដូចជា​បន្លែ​និង​ផ្លែឈើ​វិញ​ក៏បាន ព្រមទាំង​ទឹកដោះគោ​ជាដើម (​ទឹកដោះគោ​មិនមាន​ជាតិ​ស្ករ​) ហើយ​ចូល​គេង​ទៅ មិន​ដល់​មួយ​សប្ដាហ៍​អ្នក​និង​ឃើញ​ពី​លទ្ធផល​ជាមិនខាន ។​