អស់បារម្ភអ្នកមានបបូរមាត់ខ្មៅ អាចប្រែមកពណ៌ស៊ីជម្ពូវិញដោយវិធីធម្មជាតិងាយៗ

1115

(ភ្នំពេញ)៖ គ្រឿងផ្សំ​ងាយៗ​ដោយ​លាយ​ប្រេងដូង ១ស្លាបព្រាកាហ្វេ​ជាមួយ​អំបិល ១ស្លាបព្រាកាហ្វេ​នៅក្នុង​ចាន​។

ជំហាន​ទី១ ដំបូង​ត្រូវ​បក​ស្រទាប់​ស្បែក​ខ្មៅ​ចេញពី​បបូរមាត់​របស់​អ្នក​ដោយ​ប្រើ​ក្រែម​ខាត់ស្បែក​ធ្វើ​ដោយ​ដៃ យក​ដុំសំឡី​ជ្រលក់​ក្នុង​ក្រែម​នេះ​រួច​ជូត​លើ​បបូរមាត់ ប្រើ​ម្រាមដៃ​ម៉ាស្សា​បបូរមាត់​ថ្នមៗ ​ជា​ចលនា​រង្វង់​រយៈពេល​ប្រហែល១នាទី ពេល​អ្នក​មាន​អារម្មណ៍​ថា​បបូរមាត់​រលោង និង​ទន់​ជាងមុន​ហើយ អ្នក​ត្រូវ​ប្រើ​ក្រណាត់​មក​ជូត​សម្អាត​បបូរមាត់​អ្នក​ឱ្យ​ស្ងួត។

ជំហាន​ទី២ ប្រើ​ក្រែម​លាប​បបូរមាត់​ធ្វើ​ខ្លួនឯង​មួយ​នេះ​ឱ្យ​បាន ៣ ទៅ ៤ដង​ក្នុង​មួយ​ថ្ងៃ

លាយ​ប្រេងអូលីវ​ជាមួយ​ប្រេងដូង ១ស្លាបព្រាបាយ​ដូចគ្នា និង​ទឹកឃ្មុំ ៣/៤ស្លាបព្រារក្សា​ក្រែម​នេះ​ទុក​ក្នុង​ក្រឡ​បិត​ជិត ក្រែម​នេះ​អាច​ប្រើ​បាន​មិនថា​ពេលណា​បបូរមាត់​របស់​អ្នក​ត្រូវការ​ជាតិសំណើម។

ជំហាន​ទី៣ ក្រែម​បបូរមាត់​ពេលយប់ យក​ប្រេង​ពី​ក្នុង​គ្រាប់​ថ្នាំ​ពង​ត្រី​វីតាមីន E មួយ​គ្រាប់​លាប​ពេញ​លើ​បបូរមាត់​របស់​អ្នក​ អាចទុកដល់ព្រឹកក៏បាន៕

ធ្វើបែបនេះពី២ទៅ៣ដងក្នុងមួយសប្តាហ៍ ឫជារៀងរាល់ថ្ងៃកាន់តែឃើញលទ្ធិផល។