មែនទែនហើយតាស! ឱក សុគន្ធកញ្ញា ប្រកាសថានឹង…

1268

(ភ្នំពេញ) ៖ ដូចដែលប្រិយមិត្តបានដឹងហើយថា កញ្ញា ឱក​ សុគន្ធ​កញ្ញា ជាតារាស្រីមួយរូបដែលកំពុងទទួលបានភាពជោគជ័យខ្លាំងលើវិថីសិល្បៈចម្រៀង ពិសេសនោះពេលនាងក៏បានបង្កើតឲ្យមានយីហោ (ប្រេន) ផ្ទាល់ខ្លួនផងដែរ។

យោងតាមការឲ្យដឹងលើគណនីហ្វេសប៊ុករបស់ម្ចាស់បទ «គ្មានថ្ងៃអូនមិនយំ» រូបនេះបានឲ្យដឹងថានាងបានបង្កើតយីហោផ្ទាល់ខ្លួន និងចាប់ផ្តើមដំណើរការ​លក់ហើយ ដោយមានឈ្មោះថា «ASK Brand» ។ ជាមួយគ្នានេះ​គេក៏បាន​ឃើញ​​នាងបានបង្ហាញកាបូបដែលមានយីហោផ្ទាល់ របស់នាងផងដែរ។

ជាមួយនឹងការប្រកាសពីយីហោថ្មីរបស់ កញ្ញា ពេលនេះត្រូវ​បានអ្នកគាំទ្រ​របស់នាងជាច្រើនបានប្រកាសគាំទ្រចំពោះសមិទ្ធផលថ្មីរបស់នាងមួយនេះ ពិសេសពួកគេក៏បានជូនពរឲ្យតារាស្រីរូបនេះកាន់តែជោគជ័យថែមទៀតលើ​មុខជំនួញថ្មីនេះ៕