៣ ​ចំណុច​​ផ្ញើ​ជូន​​ខ្លួន​ឯង​ជា​ជាពិសេស ហើយសម្រាប់​អ្នក​ត្រូវ​ការ​កម្លាំង​ចិត្ត

308

គ្មាន​ជីវិត​របស់​អ្នក​ណា​អាច​ដូច​បំណង​បាន​គ្រប់​យ៉ាង​នោះ​ទេ។ នៅ​ពេល​ជួប​រឿង​លំបាក​ រឿង​ដែល​ធ្វើ​ឲ្យ​កើត​ទុក្ខ ការ​ស្ដាប់​ពាក្យ​ណែនាំ លើក​ទឹក​ចិត្ត​ពី​អ្នក​ដទៃ​គឺ​ជា​រឿង​ល្អ ប៉ុន្តែ​អ្នក​ដែល​ជួយ​ដោះ​ទុក្ខ​ឲ្យ​ខ្លួន​យើង​បាន​ល្អ​បំផុត គឺ​មាន​តែ​យើង​ខ្លួន​ឯង​​នេះ​ហើយ។ ខ្ញុំ​ចង់​ប្រាប់​អ្នក (ខ្លួន​ឯង) ​ថា នៅ​ពេល​ជួប​រឿង​មិន​ល្អ សូម​សាក​ល្បង​អាន​អ្វី​ដែល​ខ្ញុំ​ផ្ញើ​ជូន​ខាង​ក្រោម​នេះ៖

១. កុំ​បារម្ភ គ្រប់​យ៉ាង​នឹង​ប្រសើរ​ឡើង៖ ទេវតា​តែង​មាន​យុត្តិធម៌​សម្រាប់​គ្រប់គ្នា​ជានិច្ច។ នៅ​ពេល​ណា​លោក​បិទ​ផ្លូវ​មួយ លោក​រមែង​បើក​ផ្លូវ​មួយ​ទៀត​ទុក​ឲ្យ​យើង​ហើយ។ មិន​ថា​បញ្ហា​លំបា​ក​កម្រិត​ណា វា​តែង​មាន​ដំណោះស្រាយ​ជា​និច្ច។ ត្រូវ​ជឿ​ថា ភ្លៀង​មិន​មែន​ធ្លាក់​លើ​យើង​តែ​ម្នាក់​ទេ នៅ​មាន​អ្នក​ដទៃ​ច្រើន​ទៀត​ដែល​អាច​ទទឹក​ភ្លៀង​ដូច​យើង​ដែរ។

២. កុំ​ខ្លាច មេឃ​មិន​រលំ​សង្កត់​យើង​ទេ៖ ដរាប​ណា​យើង​នៅ​មាន​ការ​តស៊ូ ជ័យជម្នះ​គឺ​ស្ថិត​ក្នុង​ដៃ​យើង​ពាក់​កណ្ដាល​បាត់​ទៅ​ហើយ។ បើ​យើង​ខ្លាច ចូរ​ហ៊ាន​ធ្វើ​នូវ​អ្វី​ដែល​យើង​ខ្លាច ទើប​ភាព​ភ័យ​ខ្លាច​នោះ​រលាយ​បាត់។ កុំ​ខ្លាច​បរាជ័យ ព្រោះ​បរាជ័យ​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​យើង​ចេះ​ប្រយ័ត្ន​ប្រយែង​​កាន់​តែ​ល្អ​នៅ​ពេល​ខាង​មុខ។

៣. កុំ​ខូច​ចិត្ត គ្មាន​នរណា​មិន​ធ្លាប់​ខុស​នោះ​ទេ៖ លើ​លោក​នេះ គ្មាន​នរណា​មិន​ធ្លាប់​ធ្វើ​អ្វី​ខុស​ទេ ប៉ុន្តែ​ពេល​ធ្វើ​ខុស​ ត្រូវ​ប្រញាប់​កែប្រែ កុំ​រវល់​តែ​ត្រាំត្រែង​ក្នុង​ភាព​ខុស​ឆ្គង​ដដែល​ៗ​នោះ។ ការ​ឃាំង​ខ្លួន​ឯង​ជាមួយ​ភាព​ខុស​ឆ្គង​ដោយ​មិន​ព្រម​ងើប​មក​កែប្រហែ គឺ​ជា​ការ​បាត់បង់​ដ៏​ធំ។ ចង់​ប្រាប់​ថា មាន​មនុស្ស​ច្រើន​ណាស់​ដែល​ចង់​ឃើញ​យើង​បរាជ័យ ដូច្នេះ​ចូរ​កុំ​ធ្វើ​ឲ្យ​គេ​បាន​ដូច​បំណង​​ឲ្យ​សោះ។