៤ ចំណុចជួយ​អ្នក​ឲ្យ​ផ្លាស់​ប្ដូរ​ពី​​មនុស្ស​ទម្លាប់​អាក្រក់ ទៅ​ជា​មនុស្ស​ជោគជ័យ

350

មនុស្ស​ដែល​មាន​ទម្លាប់​ល្អ​ៗ​ក្នុង​ការ​រស់​នៅ គឺ​ដូច​ជា​គេ​កំពុង​ហ្វឹកហាត់​ខ្លួន​​គេ​ឲ្យ​ជោគជ័យ​អីចឹងដែរ។ បើ​សិន​ជា​អ្នក​កំពុង​តែ​ទម្លាប់​ខ្លួន​មិន​ល្អ​ហើយ គួរ​តែយក​ចំណុច ៦​យ៉ាង​ខាង​ក្រោម​នេះ​មកជួយ​អ្នក​​ឲ្យ​មាន​ការ​អភិវឌ្ឍ​ខ្លួន​វិញ​ដើម្បី​បោះ​ជំហាន​ទៅ​កាន់​ផ្លូវ​ជោគជ័យ ៖

១. កុំ​ធ្វើ​អី​ឲ្យ​រញ៉េរញ៉ៃ ឆ្ងាយ​ពី​អ្វី​ដែល​អ្នក​ចង់​បាន​៖ ចង់​ធ្វើ​អី​ ត្រូវ​ធ្វើ​ឲ្យ​ច្បាស់ កុំ​ម្ដង​អានេះ ម្ដង​អានោះ។ បើ​អ្នក​ចង់​ធ្វើ​អី​មួយ​ត្រូវ​ចាប់​ផ្ដើម​ផែនការ​ភ្លាម ថា​អ្នក​ចង់​បាន​អី? ត្រូវ​ផ្ដោត​លើ​គោលដៅ​ដែល​អ្នក​ចង់​បាន ដោយ​មិន​រេរា​តាម​ពាក្យ​របស់​អ្នក​ផ្សេង។ អ្នក​មិន​ច្របូកច្របល់​លើ​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ ព្រោះ​អាច​ឲ្យ​គោលដៅ​អ្នក​គ្មាន​បាន​អី​ឡើយ។

២. ស្វិតស្វាញ​ក្នុង​ការ​ដណ្ដើម​ភាព​ជោគជ័យ៖ មាន​តែ​គម្រោង មាន​តែ​ផែន​ការ​ ហើយ​គ្មាន​សកម្ម​ភាព​នោះ​វា​គឺ​ស្មើនឹង​សូន្យ។ វា​មិន​ខុស​គ្មាន​អី​នៅ​ពេល​ដែល​អ្នក​ស្រេក​ទឹក​អ្នក​ត្រូវ​ទៅ​រក​ទឹក​មក​ផឹក​នោះ​ទេ។ ដូច្នេះ​បើ​អ្នក​ចង់​បាន​អ្វី​មួយ​នោះ ត្រូវ​ដើរ​ទៅ​រក​វា​មិន​មែន​អង្គុយ​តែ​ចង់​បាន​ឡើយ។

៣. ទទួលយកយោបល់​អ្នក​ដទៃ និង​ចេះ​យកមកវិភាគ​៖ ត្រូវ​ចេះ​ស្ដាប់​គំនិត​របស់​អ្នក​ដទៃ ហើយ​យក​មក​ពិចារណា​ថា​មួយ​ណា​ដែល​អ្នក​ត្រូវ​យក​បាន។ បើ​គំនិត​គេ​ល្អ​ត្រូវ​​ទទួល​យក​មក​ធ្វើ តែ​បើ​មិន​ល្អ​ទេ​នោះ​ច្រាន​ចោល​ទៅ។ មនុស្ស​ជោគជ័យ​ភាគ​ច្រើន​គឺ​ស្ដាប់​ច្រើន​ជាង​និយាយ ដូច្នេះ​ទើប​ពួក​គេ​មាន​គំនិត​ទូលាយ​ក្នុង​ការ​សម្រេច​គោលដៅ។

៤. ចំណាយ​ពេល​ទៅ​លើ​រឿង​ដែល​សំខាន់ៗ៖ ត្រូវ​ចំណាយ​ពេល​វេលា​ឲ្យ​ត្រូវ​ទៅ​តាម​អ្វី​ដែល​អ្នក​ចង់​បាន និង​រឿង​សំខាន់ៗ​ដែល​ចាំបាច់​សម្រាប់​គោលដៅ​អ្នក។ បើ​អ្នក​ចង់​ចេះ​ធ្វើ​ជា អ្នក​បើ​កយន្តហោះ អ្នក​ត្រូវ​ចំណាយ​ពេល​ជាមួយ​អ្វី​ដែល​ទាក់ទង​នឹង​វា ទើប​អ្នក​ចេះ។