តារាស្រីកំប្លែងស្ងួត កុសុម៉ា លេងខ្លួនជាមួយឈុតប៊ីគីនីមិនណយដែរហ្នឹងណា៎!

580

ភ្នំពេញ៖ ទស្សនិកជនច្បាស់ជាបានស្គាល់ហើយ កុសុម៉ា តារាស្រីពហុជំនាញចូលប្រឡូកក្នុងសិល្បៈតាំងតែពីក្មេងមកម្លេះ។ ថ្មីៗនេះក្រោយពីមមាញឹកនឹងការងារពេក ក៏បានញែកពេលខ្លះទៅសម្រាកលំហែកាយនៅឯប្រទេសថៃ(Ban Ploy Sea Resort​ ) ។

អ្នកដែលជាហ្វេនរបស់តារាស្រីរូបនេះ ប្រាកដជាចាប់អារម្មណ៍ហើយថា កុសុម៉ា ចូលចិត្តលេងខ្លួនស្ទាយភ្លែកៗជានិច្ច មិនថាជាកម្មវិធីប្រគំតន្រ្តី កំប្លែង ឫជាតារាកិត្តិយសក្នុងកម្មវិធីណាឡើយ។ តែក្នុងដំនើរកំសាន្តនេះ កុសុម៉ា លេងខ្លួនមិនធម្មតា គឺឈុតប៊ីគីនី ទោះជានាងមានរាងមិនសូវស្អាតស្រលូន ដូចតារាស្រីដទៃក្តី តែមើលទៅគឺនៅតែគួរឲ្យស្រលាញ់។ សម្រាប់អ្នកចូលចិត្តដើរកម្សាន្ត ឫមានគម្រោងទៅដើរលេងនៅសមុទ្រអី អាចសាកល្បងស្ទាយនេះបានណា៎!