ប្រវត្តិដ៏ជូរចត់របស់តារាKpopល្បីៗទាំង១២រូប ដែលអ្នកគិតស្មានមិនដល់

1356

កូរ៉េោះ នៅក្នុងវិស័យ Kpop អ្នកប្រកដជាគិតថា ពួកគេគឺសុទ្ធតែជាបុគ្គលដែលកើតចេញពីគ្រួសារមានជីវភាពសមរម្យ អ្នកខ្លះជាកូនអ្នកមានស្ដុកស្ដម មានមុខមានមាត់ មានកិត្តិយសតាំងពីកំណើត អ្នកខ្លះជាកូនអ្នករកសុីធូរធារ មធ្យមដោយមិនខ្វះខានអ្វីឡើយ។ ប៉ុន្តែមានមនុស្សតិចណាស់ដែលមើលឃើញចំពោះតារាចំរៀង Kpopទាំង12 នាក់នេះ ថានៅពីក្រោយស្នាមញញឹមដ៏ស្រស់ស្អាត រឹងមាំ និងភាពល្បីល្បាយរបស់ពួកគេមកដល់ពេលនេះ ពួកគេធ្លាប់បានហែលឆ្លងការលំបាកវេទនា ពួកគេតស៊ូអស់ពាក់កណ្ដាលជីវិត ទំរាំឈានមកដល់ជំហ៊ានដ៏ស្រស់ត្រកាល មានលុយ មានទ្រព្យសម្បត្តិ មានកិត្តិយស មានកេរ្តិ៍ឈ្មោះល្បីល្បាយមកទល់សព្វថ្ងៃនេះ ពួកគេទាំង12នាក់នេះគឺសុទ្ទតែកើតចេញគ្រួសារក្រលំបាក, និង1លានបញ្ហា។

ខាងក្រោមនេះជាប្រវត្តិខ្លះៗរបស់ពួកគេ៖

1.#Leeteuk/Super Junior

មេក្រុមរបស់ SJ “Leeteuk” រូបនេះកើតនៅក្នុងគ្រួសារដែរពរពេញទៅដោយបញ្ហា វាចាប់ផ្ដើមកើតឡើងនៅពេលដែរប៉ាម៉ាក់របស់គាត់វាយតប ឈ្លោះប្រកែកគ្នាជារៀងរាល់ថ្ងៃ ហើយក្រោយមកម៉ាក់របស់គាត់សុំប៉ាគាត់លេងលះគ្នា ហើយកាលណោះ Leeteuk មានអាយុត្រឹមតែ1ខួបប៉ុណ្ណោះ ហើយនៅពេល Leeteuk មានអាយុ5ឆ្នាំគាត់បានយល់ដឹងរឿងនេះពីយាយតារបស់គាត់ បន្ទាប់ពីលេងលះគ្នាប៉ារបស់គាត់បានក្លាយទៅជាមនុស្សដែរមានជំងឺរោគចិត្ត Leeteuk ត្រូវទទួលរងនៅការវៃធ្វើបាបដោយគ្មានហេតុផលពីប៉ារបស់គាត់រាល់ថ្ងៃធ្វើអោយគាត់មានការភ័យខ្លាចចំពោះប៉ារបស់គាត់យ៉ាងខ្លាំងទាំងពេលនោះគាត់នៅវ័យកុមារភាពនៅឡើយ.
គាត់ត្រូវតស៊ូជាមួយឆាកជីវិតដ៏ខ្មៅងងឹតនេះទោះបីគាត់ឈានជើងដល់ចំនុចចូលមកវឹកហាត់នៅ SM ទំរាំបាន Debut ជាមួយ SJ គាត់ត្រូវធ្វើការបន្ថែមទៀតផង.
នៅក្នុងឆ្នាំ2014 ប៉ារបស់គាត់សម្រេចចិត្តសម្លាប់ឪពុកម្ដាយរបស់គាត់ដែរត្រូវជាយាយតារបស់ Leeteuk ដោយការចាក់នឹងកាំបិតហើយប៉ារបស់ Leeteuk ក៏បានធ្វើអត្តឃាតដោយចងករសម្លាប់ខ្លួនឯងតាមក្រោយព្រមទាំងទុកនៅសំបុត្រមួយច្បាប់អោយគាត់ផងដែរ នៅអំឡុងពេលរឿងដ៏រន្ធត់នេះបានកើតឡើង Leeteuk គាត់កំពុងបំពេញកាតព្វកិច្ចជាយោធា ហហើយប៉ូលីសបានយកសាកសពប៉ាគាត់ទៅត្រួតពិនិត្យគ្រូពេទ្យបាននិយាយថាប៉ារបស់គាត់ពិតជាធ្វើអត្តឃាតខ្លួនឯងមែនដោយសារប៉ារបស់គាត់មានជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ។

2.#Sandaraដំបូង Dara មានជីវភាពនិងអាជីពដ៏សមរម្យនៅក្នុងប្រទេសហ្វីលីពីន ប៉ុន្តែគ្រប់យ៉ាងត្រូវបានបំផ្លាញដោយស្នាដៃប៉ាគាត់ ប៉ារបស់ Dara បានយកលុយដែរចេញពីការខិតខំរបស់គាត់ជាច្រើនយកទៅលេងល្បែងស៊ីសងនិងកេងប្រវ័ញ្ចគេធ្វើអោយមានបញ្ហាជាមួយគេ ជំពាក់លុយគេជុំទិសរហូតធ្វើអោយគេចាត់វិធានការចាប់ខ្លួនប៉ារបស់គាត់ដាក់គុកដោយចោទថាប៉ារបស់គាត់ជាជនបោកប្រាស់នៅក្នុងប្រទេសហ្វីលីពីន ក្រោយមក Dara ក៏បានយកលុយចំនួន 40.000 (លុយហ្វីលីពីន)ទៅលោះយកប៉ាគាត់មកវិញ
ដោយសាររឿងអាស្រូវរបស់ប៉ាគាត់បានត្រូវពត៏មានចុះផ្សាយពាសពេញប្រទេស វាបានបះពាល់យ៉ាងខ្លាំងមកលើអាជីពប្រជាប្រិយភាពជាតារារបស់ Dara ផងដែរទស្សនាវដ្តីរបស់គាត់ដែរគាត់ថតចេញលក់ក៏មិនសូវមានប្រជាប្រិយភាព កិច្ចសន្យាព្រមព្រាងថតរឿងទូរទស្សន៏របស់គាត់ក៏ត្រូវបានរំសាយទៅជាមួយនិងរឿងអាស្រូវរបស់ប៉ាគាត់ផងដែរ.
បន្ទាប់ពីរឿងនេះបានកើតឡើង Dara និងគ្រួសាររបស់គាត់ត្រូវបង្ខំអោយចាកចេញពីប្រទេសហ្វីលីពីន ហើយពួកគាត់ក៏ត្រលប់មករស់នៅប្រទេសកូរ៉េវិញ.
នៅពេលដែរពួកគាត់មករស់នៅក្នុងប្រទេសកូរ៉េវិញប៉ារបស់គាត់ក៏មានប្រពន្ធថ្មីហើយបានយកលុយទាំងអស់របស់ Dara ចាកចេញទៅជាមួយផងដែរ ក្រោយមកបន្ទុកដ៏ឆ្ងន់នេះធ្លាក់មកលើរូបគាត់បន្ថែមទៀត.
តែ Dara នៅតែខំប្រឹងប្រែងចាប់យកអាជីពជាតារាសំដែងម្ដងទៀតនៅក្នុងប្រទេសកូរ៉េគាត់ខំប្រឹងជំនះយកឈ្នះការលំបាកទាំងអស់នេះដោយគាត់ព្យាយាមមិនខ្វល់ជាមួយនឹងពាក្យសម្ដីមើលងាយរបស់អ្នកដទៃជានិច្ច.
បញ្ចាក់: នៅពេលដែរ Dara ចុះកុងត្រាចូល YG បំណងរបស់គាត់គឺចង់ក្លាយទៅជាតារាសម្ដែង តែ YG ចង់អោយគាត់ចាប់យកអាជីពជាតារាចំរៀងច្រើនជាង។

3.#Rain 
គ្រួសាររបស់ Rain រស់នៅដោយខ្វះមុខខ្វះក្រោយ ម៉ាក់របស់គាត់ធ្លាក់ខ្លួនឈឺតែមិនមានលុយនិងទិញថ្នាំដើម្បីមើលជំងឺអោយដិតដល់ឡើយ មិត្តភក្តិរបស់ Kim TaeHee បានស្គាល់ Rain ហើយគេដឹងថា Rain ចូលចិត្តការរាំច្រៀងគេក៏បានបបួល Rain ទៅហាត់រាំជាមួយគ្នាក្នុងមួយថ្ងៃរាប់ម៉ោងដើម្បីហាត់រាំចាប់យកក្តីសុបិន្តចង់ក្លាយជាអ្នកចម្រៀង.
Rain បានខំប្រឹងរៀនសូត្រនិងហ្វឹកហាត់យ៉ាងម៉ត់ចត់ហើយតស៊ូមករហូតទទួលបានជោគជ័យ តែគួរអោយសោគស្ដាយម៉ាក់របស់គាត់បានលាចាកលោកនៅអាយុ 33 ឆ្នាំទាំងមិនទាន់បានឃើញកូនប្រុសទទួលបានជោគជ័យដូចទល់សព្វថ្ងៃនេះ។

4.#IU
ប៉ាម៉ាក់របស់ IU ជំពាក់បំណុលគេជុំទិសហើយពួកគាត់គ្មានលទ្ធភាពចញ្ចឹម IU និងប្អូនប្រុសរបស់គាត់ប៉ាម៉ាក់របស់គាត់ក៏បញ្ចូន IU និងប្អូនប្រុសគាត់អោយទៅនៅជាមួយជីដូនជីតាទៅ. IU នៅផ្ទះជីដូនជូតានាងគ្មានភាពកក់ក្តៅទេពេលយប់វាពិតជារងារណាស់ ព្រោះបន្ទប់តូចហើយទាបថែមទាំងមានកន្លាត កណ្ដុរច្រើនទៀតផង នាងមិនដែរមានលុយចាយសម្រាប់ទិញរបរញាំរឺក៏របស់ប្រើប្រាស់ឡើយ នាងតែងតែមានអារម្មណ៏ថាឯកោហើយនឹកដល់ប៉ាម៉ាក់របស់នាងព្រោះពួកគាត់កម្រមកជួបនាងណាស់.
IU រស់នៅទីនោះជាមួយប្អូនប្រុសនាងអស់រយះ 1ឆ្នាំកន្លះ.
មុនពេលដែរ IU ចូលវឹកហាត់នៅក្នុងផលិកម្ម LOEN នាងធ្លាប់ដាក់ Audition ចំនួន20ដងរួចហើយ ហើយសុទ្ធតែបរាជ័យ មិនត្រឹមតែប៉ុណ្ណោះនាងធ្លាប់ត្រូវគេបោកអោយចូលរួមក្នុងកម្មវិធីក្លែងបន្លំផងដែរ.
ក្នុងរយះពេលដែរនាងបានជាប់ហើយចូលវឹកហាត់នៅផលិកម្ម LOEN នាងចូលចិត្តគេងនៅក្នុងបន្ទប់ហាត់សមនិងបន្ទប់ស្ទូឌីយោព្រោះកក់ក្ដៅជាងទីគេងនៅផ្ទះជីដូនជីតានាង.
IU បានបង្ហាញខ្លួនក្នុងវិស័យ Kpop ក្នុងឆ្នាំ2007 នៅអាយុ15ឆ្នាំ ហើយនាងទទួលបានការគាំទ្រខ្លាំងនិងមានអ្នកស្គាល់នាងកាន់តែច្រើននៅឆ្នាំ2011 ជាមួយបទ “Good Day”.

5.#Yunho/TVXQ
ប៉ារបស់ Yunho ធ្លាប់មានក្រុមហ៊ុនផ្ទាល់ខ្លួនតែត្រូវក្ស័យធននៅពេលដែល Yunho មានអាយុ 14-15ឆ្នាំ ហើយក្រោយមកប៉ារបស់ក៏រកបានការងារដែរមានប្រាក់កំរៃតិចតួចប៉ុណ្ណោះ ចំណែកម៉ាក់របស់គាត់ធ្វើការនៅក្នុងរោងចក្រមួយ.
ប៉ារបស់គាត់ក៏បង្រៀនអោយគាត់រៀនពីរបៀបទ្រទ្រង់ជីវិតត្រូវរឹងមាំ មិនត្រូវចុះចាញរឺសម្រក់ទឹកភ្នែកដោយងាយងាយទេត្រូវព្យាយាមជួយខ្លួនឯងនិងប្អូនស្រីអោយមានជីវិតរស់នៅដោយសុខស្រួល.
គាត់បានសម្រេចចិត្តទៅរស់នៅក្នុងទីក្រុងសេអ៊ូលដើម្បីហ្វឹកហាត់នៅ SM ពេលនោះប៉ារបស់គាត់មិនពេញចិត្តទេថែមទាំងរារាំងរាល់សកម្មភាពរបស់គាត់ទៀតផង ប៉ារបស់គាត់ព្យាយាមធ្វើគ្រប់យ៉ាងដើម្បីនាំគាត់ត្រុំប់ទៅផ្ទះវិញ ប៉ុន្តែដោយសារតែចង់បន្តក្តីសុបិន្តរបស់គាត់ គាត់មានះមកនត្រលប់ទៅផ្ទះទេ ហើយប៉ារបស់គាត់ខឹងនឹងគាត់ខ្លាំងណាស់ក៏ត្រលប់ទៅផ្ទះតែម្នាក់ឯងដោយទុក Yunho អោយធ្វើតាមអ្វីដែរគាត់ធ្វើទៅចុះពេលនោះ Yunho គាត់គ្មានលុយគ្រប់គ្រាន់សម្រាប់ជួលផ្ទះស្នាក់នៅទេ គាត់ត្រូវដេកនៅលើកម្រាលឥដ្ធនៃស្ថាន៏យ៏រថភ្លើងហើយពេលរងារគាត់យកក្រដាសកាសែតមកដណ្ដប់ពីលើ.
ក្រលយមកគាត់ក៏បានស្គាល់ Junsu នៅពេលដែរ Junsu ចូលមកវឹកហាត់នៅ SM ដែរហើយគេបានអនុញ្ញាតឱ្យគាត់ស្នាក់នៅក្នុងផ្ទះជាមួយគេ.

6.#YoonA/SNSD
ប៉ាម៉ាក់របស់ Yoona បានលេងលះគ្នាហើយម៉ាក់របស់គាត់បានទៅចោលគាត់នៅពេលដែរគាត់នៅតូច ហើយគាត់រស់នៅក្រោមការមើលថែទាំពីប៉ារបស់គាត់ Yoona តែងតែយំនៅថ្ងៃទិវាគុណម្ដាយ គាត់មិនដែរនិយាយរឿងទាំងអស់នេះជាសាធារនាឡើយថាមានរឿងអ្វីកើតឡើងចំពោះគ្រួសាររបស់គាត់អោយប្រកដ តែនៅពេលដែរឡើងទៅទទួលពានរង្វាន់ម្ដងៗគាត់និយាយអរគុណតែឈ្មោះប៉ារបស់គាត់ប៉ុណ្ណោះ.

7.#Jaejoong/JYJ
ប៉ាម៉ាក់របស់ Jaejoong បានបោះបង់គាត់ចោលបន្ទាប់ពីកើតគាត់រួច ហើយគាត់ត្រូវបានគេរើសយកមកចិញ្ចឹម.
គាត់ធំដឹងក្ដីយ៉ាងលំបាកវេទនាបំផុតតាំងពីពេលដែរគាត់មានអាយុ 15ឆ្នាំគាត់ក៏សម្រេចចិត្តចាកចេញពីផ្ទះស្វែងរកក្តីសុបិន្តរបស់គាត់ដែរចង់ក្លាយទៅជាតារាម្នាក់ហើយគាត់បានចូលវឹកហាត់នៅក្នុង SM Entertainment ដោយផ្លាស់ទៅរស់នៅក្នុងទីក្រុងសេអ៊ូលនិងរកលុយដោយខ្លួនឯង.
នៅពេលនោះគាត់គ្មានលុយសម្រាប់ចាយវាយទេរឺផ្ទះដើម្បីស្នាក់នៅទេ គាត់បានធ្វើការជាអ្នករត់តុដើម្បីរកលុយចិញ្ចឹមក្រពះ គាត់តែងបរិច្ចាគឈាមរបស់គាត់ដើម្បីបានប្រាក់កំរៃខ្លះ ដើម្បីចិញ្ចឹមជីវិត.
Jaejoong មានត្រចៀកថ្លង់ កាលនៅសាលាបឋមសិក្សាមិត្តនៅក្ន្ងងថ្នាក់របស់គាត់បានសើចចំអកអោយគាត់និងមើលងាយគាត់នៅក្តីសុបិន្តរបស់គាត់ក្នុងការចង់ក្លាយជាតារាចម្រៀងនិងសម្ដែង.

8.#Hara
Goo Hara មើលទៅដូចជាកូនស្រីមកពីគ្រួសារអ្នកមាន តែតាមពិតគាត់កើតនៅក្នុងគ្រួសារក្រីក្រ ហើយប៉ាម៉ាក់របស់គាត់បានលែងលះគ្នាតាំងពីគាត់មានអាយុ 7 ឆ្នាំម្ល៉េះ.
គាត់ធំដឹងក្តីឡើងដោយរស់នៅជាមួយលោកយាយ លោកតា កាលពីនៅរៀនគាត់តែងតែត្រូវសិស្សឯទៀតធ្វើបាបជាប្រចាំ ផងដែរ ដែលជាហេតុធ្វើឲ្យគាត់ខិតខំប្រឹងប្រែងរហូតក្លាយជាអ្នកចំរៀងនិងសម្ដែងមួយរូបដែរល្បីហើយរកលុយបានរាប់លានដុល្លារមកដល់សព្វថ្ងៃនេះ.

9.#Eunhyuk/Super Junior
គ្រួសាររបស់ Eunhyuk មានជីវាភាពក្រលំបាកណាស់រហូតគ្មានផ្ទះសមរម្យសម្រាប់ស្នាក់នៅផ្ទាល់ខ្លួនទៀតផង ហើយបើសិនជាពួកគាត់ចង់ចូលបន្ទប់ទឹកម្ដងៗ គាត់ត្រូវដើរទៅរកបន្ទប់ទឹកនៅតាមស្ថានីរថភ្លើងដែរនៅជិតនោះ.
Eunhyuk គាត់មានចិត្តស្រលាញ់សិល្បះយ៉ាងខ្លាំង តែគ្រួសាររបស់គាត់គ្មានលទ្ធភាពបង់លុយអោយគាត់ទៅហាត់រៀននៅតាមសាលាសិល្បះនោះទេ គាត់បានត្រឹមតែរៀនវឹកហាត់សម្ដែងដោយខ្លួនឯងនៅតាមផ្លូវ.

10.#LeeHyori
Hyori មិនអាចសូម្បីតែចូលរៀនថ្នាក់មត្តេយ្យដោយសារតែគ្រួសាររបស់គាត់មិនមានលទ្ធភាពបង់លុយថ្លៃសាលាអោយគាត់ គាត់ខកចិត្តយ៉ាងខ្លាំងណាស់ព្រោះនៅវ័យក្មេងគាត់មានបំណងចង់ទៅសាលាមត្តេយ្យនិងលេងជាមួយក្មេងៗដទៃទៀតហើយលេងឧបករណ៍ភ្លេងផ្សេងៗ.
ពេលគាត់នៅវ័យ 6-7ឆ្នាំ គាត់ពិតជាមានការអាក់អន់ចិត្តយ៉ាងខ្លាំងនៅពេលដែរអ្នកឃើញក្មេងដទៃទៀតមានរបស់របរប្រើប្រាស់គ្រប់គ្រាន់ហើយពួកគេបានរៀននិងធ្វើអ្វីដែរពួកគេចង់ធ្វើបានតាមចិត្ត ខ្ញុំចំពោះគាត់គឺអត់ទេ គាត់គ្មានទេ ពេលនោះគាត់ពិតជាមិនអាចយល់ពីមូលហេតុឡើយ ហើយគាត់តែងសួរខ្លួនឯងថា ” ឮហេតុអីដែលគាត់ ត្រូវកើតមកជាមនុស្សដែរមានជីវភាពក្រីក្រ”?

11.#Sunggyu/INFINITE
កាលពីនៅតូច Sunggyu និងប្អូនស្រីត្រូវរស់នៅក្នុងបន្ទប់ ដែរជាផ្ទះរបស់មិត្តភក្តិ ក៏ព្រោះតែគ្រួសារគាត់ក្រលំបាកពេក. រូបគាត់តែងតែញញឹមជានិច្ចបើទោះបីជាជួបប្រទះការលំបាក តាំងពីតូចរហូតមកទល់ពេលនេះ ទោះបីក្លាយជាអ្នកចំរៀង ទៅហើយក្តីក៏គាត់នៅតែស៊ូទ្រាំ អត់ធ្មត់ ភាពឈឺចាប់ក្នុងចិត្ត គ្រប់បែបយ៉ាង.

12.#LeeJoon
គ្រួសារ​​របស់ Lee Joon ក្រ​ដល់​ថ្នាក់​គាត់គ្មាន​ខោ​អាវ​ថ្មី​សូម្បី​មួយ​សម្រាប់ផ្លាស់ ហើយ​ក៏​គ្មាន​ឱកាស​ទៅ​លេង​ជាមួយ​គេ​ឯង​ដែរ​នៅ​ពេល​សាលា​​មាន​កម្មវិធី​ទៅ​​ដើរ​កម្សាន្ត​នៅ​ទី​ណា​ម្ដងៗ មូលនេះហើយទើបធ្វើអោយគាត់មិនសូវមានមិត្តភក្តិរាប់អានហ្នឹងគេ.
គាត់តែងតែទទួលរងនៅការប្រមាថមើលងាយពីមិត្តនៅក្នុងថ្នាក់របស់គាត់និច្ច។

ប្រភព៖ Nit Sina