សូមមេត្តាកុំអូសរំលង បងប្អូនកំសត់បីនាក់នេះអី! សូមជួយសែបង្ហាញក្តីអាណិតគាត់ផងចុះ

249

(សង្គម)៖ តើអ្នកណាយល់អារម្មណ៍មួយនេះ? បងប្អូនបីនាក់នេះពិតជាគួរអោយអាណិតណាស់ ដោយសារភាពក្រីក្រម្តាយឪពុកពួកគេចំណាកស្រុកទៅថៃចោលកូនអោយរស់នៅជាមួយជីដូន ដល់ទៅបួននាក់ បងស្រីគេបង្អស់តែនាំប្អូនទៅបេះត្រកួន រើសខ្យង ខ្ចៅ បេះផ្កាស្នោរនៅឯស្រះឆ្ងាយពីផ្ទះ ដើម្បីយកទៅលក់ពេលព្រឹកដោយដើរលក់ ពីផ្ទះទៅផ្សារ ទៅមកដោយថ្មើរជើង ព្រោះខ្វះខាតលុយរៀននិងទិញសម្លៀកបំពាក់ ម្យ៉ាងជីដូនចាស់ហើយ លក់នំតិចតួចមិនអាចរស់បាន ដូចនេះក្មេងទាំងបីនេះត្រូវទូលត្រកួនលក់រាល់ព្រឹកពេលអត់លុយ ។

ដូចនេះខ្ញុំបាទបានជួបពិតអាណិតពន់ពេក មានតែផុសអោយសប្បុរសជនក្នុងនិងក្រៅប្រទេសជួយពួកគាត់ផង ខ្ញុំបាទនិងអោយពួកគាត់បានខោអាវថ្មី និងមានការហូបចុកគ្រប់គ្រាន់ជាងនេះបន្តិចក៏ប្រសើរដែរ ។
ប្រសិនបើបងប្អូនចង់ជួយគាត់ទាំង៤នាក់បងប្អូននេះសូមទាក់ទងមកលេខ 068335544 098335544

បញ្ជាក់ (ពួកគាត់រស់នៅភូមិ អូតាវ៉ៃ សង្កាត់ ប៉ៃលិន ក្រុង និង ខេត្ត ប៉ៃលិន )

Gepostet von Lyhos San am Freitag, 27. Oktober 2017