ចាំមើល! មានមនុស្សប៉ុន្មានអ្នក ដែលឃើញវីដេអូសិល្បៈរបាំខ្មែរនេះហើយជួយស៊ែរបន្ត ដូចរឿងអត់ប្រយោជន៍ក្នុងសង្គមខ្លះ

518

រាជធានីភ្នំពេញ៖ បច្ចុប្បន្ននេះ យើងសង្កេតឃើញថា នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកសព្វថ្ងៃពោរពេញទៅដោយរឿងបំពុលសង្គមជាច្រើន ហើយរឿងទាំងនោះភាគច្រើនគឺគ្មានបានចំនេញអ្វីទាល់តែសោះ មានតែមើលហើយឈឺក្បាល ក្តៅក្រហាយឥតអំពើ តែម្នាក់ៗដូចជាចូលចិត្តស៊ែរពេញទឹកពេញដី។

អ្នកអានអត្ថបទនេះជាទីគោរពទាំងអស់គ្នា គេហទំព័រកញ្ញាខេអេចចង់ប្រាប់ថា មានរបស់ជាច្រើន មានធនធានជាច្រើនដែលប្រជាជនខ្មែរ ជាពិសេសយុវជនខ្មែរជំនាន់ក្រោយ គួរយកចិត្តទុកដាក់ជាងរឿងអត់ប្រយោជន៍ទាំងអស់នោះ។ ធនធានទាំងអស់នោះរងចាំពួកយើងថែរក្សា អភិវឌ្ឍ ការពារ។ ជាក់ស្តែងដូចមរតកវប្បធម៌មួយចំនួនកន្លងមក អ្នកប្រហែលជាជ្រាបហើយ ដោយការធ្វេសប្រហែស ការមិនយកចិត្តទុកដាក់ គឺយើងត្រូវបាត់បង់វាទៅដោយងាយៗមែនទែន គឺបាត់បង់ដោយគ្មានថ្ងៃក្លាយជារបស់យើងវិញឡើយ។

ដូច្នេះ តាមរយៈអត្ថបទមួយនេះសង្ឃឹមថាអាចដាស់តឿនកូនខ្មែរមួយចំនួនឲ្យងាកមកចាប់អារម្មណ៍ លើកស្ទួយជាតិយើងឡើងវិញ។

កុំចាំទាល់តែបាត់បង់ហើយ ទើបនាំគ្នាមិនសុខចិត្ត និងបានត្រឹមសោកស្តាយ!

បច្ចុប្បន្នអ្នកចេះដឹងពីសិល្បៈខ្មែរមានច្រើនគួរសម​ គ្រាន់តែថានៅមានកំរិត។ បើស្រលាញ់សូមថែ​ បើមិនច្បាស់កុំសាកល្បង​ កុំនាំអោយមរតកដូនតារពោរពេញដោយភាពរញ៉េរញ៉ៃ។ #khmerdance #khmerculture #RoyalballetofCambodia #Cambodia #Chapchamroeuntola #classicaldanceofcambodia

Gepostet von Chap Chamroeun Tola am Dienstag, 1. Mai 2018