នីឡា ថាខ្ញុំមិនអីទេ! ៖ ជូនពរឲ្យស្រលាញ់គ្នារហូត និងយល់ចិត្តគូដណ្តឹងឲ្យបានច្រើន

1216

(ភ្នំពេញ)៖ អុញនោះក្រោយពីបែកពី នីឡា មិនទាន់បានប៉ុន្មានផង លោក រង្សីដែលជាអតីតគូរដណ្តឹងរបស់កូនស្រីលោកតាវុចទ័រក៏ភ្ជាប់ពាក្យជាមួយនារីដ៏ស្រស់ស្អាតម្នាក់ទៀតបាត់ ។ ក្នុងនោះដែល នីឡាក៏បានសរសេរសារបង្ហោះជូនពរផងដែរថាដោយនាងបានសរសេរថា៖

«ខ្ញុំមិនអីទេ! ជូនពរឲ្យស្រលាញ់គ្នារហូត និងយល់ចិត្តគូដណ្តឹងឲ្យបានច្រើន» ជាពាក្យពេចន៍ដ៏ខ្លីបង្កប់ន័យជ្រៅពីសំណាក់តារាកំប្លែង វ៉ាន់ នីឡា ផ្ញើទៅកាន់អតីតគូ ដណ្តឹងរបស់ខ្លួនដែលផ្តាច់ពាក្យជាមួយនាងមិនទាន់បានប៉ុន្មានផងស្រាប់តែពេលនេះបានភ្ជាប់ពាក្យម្តងទៀតជាមួយនារីផ្សេងថែមទាំងបានកំណត់ថ្ងៃចូលរោងជ័យទៀតផង។

ចំពោះអារម្មណ៍កូនស្រីលោកតា វ៉ិចទ័រ ពេលនេះនាងបានប្រាប់ឲ្យសារព័ត៌មានដឹង​ថានាងមិនបាន​ខ្វាយ​ខ្វល់​អ្វី​ទាំង​អស់​ ព្រោះ​នាងនឹង​គេ​បាន​ចែក​ផ្លូវ​គ្នា​ដើរ​យូរ​ហើយ។ នាងថានាងក៏​បាន​ដឹង​ចំពោះ​ព័ត៌មាន​អតីត​គូ​ដណ្ដឹង​ភ្ជាប់​​ពាក្យដែរ ​នាងក៏​គ្មាន​រឿង​អីទៅឈឺ​ចិត្ត​​ស្អិត​ទ្រូងឡើយ។

ហើយពេលនេះនាងខំ​ធ្វើ​តែ​ការ​ងារ​ដើម្បី​រក​លុយ​ឲ្យ​បាន​ច្រើន​ គ្មាន​ពេល​វេលាណា​សល់ដើម្បី​​ទៅ​ច្រណែន​ឈ្នានីស​​ ឬចងគំនុំជាមួយ​អ្នកណា​ឡើយ​។ នាងបន្តថា «ខ្ញុំ​ជូន​ពរ​ឲ្យ​ពួក​គាត់​ស្រឡាញ់​គ្នា​រហូត​ទៅ និង​សុំ​ឲ្យ​គាត់​យល់​​ពី​ចិត្ត​​មនុស្ស​ស្រី​ដែល​ជា​គូ​ដណ្ដឹង​គាត់​ឲ្យ​បាន​ច្រើន»៕