បើមិនចង់ឲ្យមានសក់ស្កូវ គួរជៀសវាងប្រភេទអាហារខាងក្រោមនេះ

269

រាជធានីភ្នំពេញ៖ មានមនុស្សជាច្រើនតែងសម្គាល់ថា ពេលដែលសក់គេមានស្កូវគឺពួកគេកំពុងតែវិវឌ្ឍខ្លួនចូលក្នុងវ័យចាស់ហើយ ប៉ុន្តែអ្នកដែលឆ្ងល់ទេ? មានមនុស្សមួយចំនួនដែលពួកគេមានវ័យក្មេងសោះ ប៉ុន្តែបែរជាមានសក់ស្កូវពេញទៅហើយ។

មូលហេតុទាំងនេះនឹងត្រូវលាតត្រដាងតាមរយៈអត្ថបទខាងក្រោមនេះ៖​

១. អាហារ​មាន​ជាតិ​ស្ករ​ខ្ពស់​៖ មិន​ថា​ជា​ស្ករ​គ្រាប់​ ឬ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ទេ​សុទ្ធ​តែ​អាច​ធ្វើ​ឱ្យ​សក់​អ្នក​ប្រែ​ទៅ​ជា​ស្កូវ​បាន​។ ជាតិ​ស្ករ​កាត់​បន្ថយ​វីតាមីន ​ដែល​មាន​នាទី​ជំនួយ​ការ​លូតលាស់​សក់​ ហើយ​វា​ក៏​បង្អាក់​ដំណើរ​នៃ​ការ​ស្រូប​យក​ប្រូតេអ៊ីន​របស់​សក់​ផង​ដែរ​។ ប៉ុន្តែ​កុំ​បារម្ភ​ជាតិ​ផ្អែម​ដែល​បាន​មក​ពី​ធម្មជាតិ​ដូច​ជា​ បន្លែ ​ឬ​ផ្លែ​ឈើ​គឺ​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ទេ​។

២. ប្រូតេអ៊ីន​របស់សាច់៖ ប្រព័ន្ធ​រំលាយ​អាហារ​របស់​មនុស្ស​ មិន​អាច​បំបែក​សារធាតុ​ប្រូតេអ៊ីន​សាច់​បាន​ទាំង​ស្រុង​ទេ​  ដូច្នេះ​សារធាតុ​ដែល​នៅ​សល់​ត្រូវ​បំលែង​ទៅជា​ជាតិ​អាស៊ីត​ Uric។ វា​គឺ​ជា​មូល​ហេតុ​ធ្វើ​ឱ្យ​សក់​ស្កូវ​។

៣. អាហារ​ដែល​មាន​ផ្ទុក​សារធាតុ​ពណ៌​៖ វា​អាច​ល្អ​មើល​ពី​សំបក​ក្រៅ ​ទាក់​ទាញ​ធ្វើ​ឱ្យ​អ្នក​ចង់​ញ៉ាំ​ ប៉ុន្តែ​វា​ក៏​មាន​ផល​ប៉ះពាល់​ដែរ​។