កញ្ញាៗដែលជាកូនស្រីគ្រប់រូបត្រូវតែអានបណ្តាំលោកប៉ាមានន័យណាស់!

731

គ្មានអ្នកណាស្រលាញ់យើងជាងគ្រួសារយើងនោះទេ ។ ប៉ាម្នាក់បានដាស់តឿនកូនស្រីរបស់គាត់ថា…
មនុស្សខ្លះ​…សមជាមួយកូន
តែគេមិនស្រលាញ់កូន
មនុស្សខ្លះ…ស្រលាញ់កូន

តែគេមិនសមជាមួយកូន​ ”
បើសិនជាចង់ដឹងថា…គេស្រលាញ់កូនរឺអត់?
កុំប្រើត្រចៀកស្តាប់
តែឲ្យប្រើភ្នែកមើល
មើលថាគេ…លះបង់ចំពោះកូនប៉ុណ្ណា!!!
បើចង់ដឹងថា…សមគ្នាជាមួយគេរឺអត់?
កុំវាយតម្លៃ…ថាគេមានអ្វី
តែចូរវាយតម្លៃ…ចេញពីស្នាមញញឹមរបស់កូន
និងទឹកភ្នែក​ ដែលត្រូវស្រក់ចុះទៅព្រោះគេ!!!
មនុស្សដែលតែងតែធ្វើឲ្យកូនយំរហូត
តឲ្យគេមានអ្វីគ្រប់យ៉ាងយ៉ាងណាក៏ដោយ
ក៏កុំរើសផ្ញើជីវិតទៅលើរូបគេ”””
មនុស្សដែលធ្វើឲ្យកូនអាចញញឹមបាន
តឲ្យឋានៈក្រលំបាកយ៉ាងណាក៏ដោយ
ក៏សមតម្លៃឲ្យកូនផ្ញើជីវិតលើរូបគេ😍
ចូររើសហត់នឿយ…ព្រោះសើច
កុំរើសសប្បាយ…តែត្រូវយំរាល់ថ្ងៃ!!!!
.រើសមនុស្សដែលហ៊ានទុករូបថតកូន
ក្នុងកាបូបលុយរបស់គេ!!!!!!

.រើសមនុស្សដែលហ៊ានឲ្យកូនដឹង
រាល់សកម្មភាពរបស់គេថាទៅធ្វើអ្វីខ្លះក្នុងមួយថ្ងៃៗ!!!!
.រើសមនុស្សដែលគេហ៊ានលះបង់ក្តីស្នេហាឲ្យទៅកូន!!!!
*បើការសេពគប់អ្នកណា
ហើយ គេនោះមិនបានធ្វើឲ្យកូន
មើលទៅល្អក្នុងក្រសែភ្នែកអ្នកដទៃ​
ប៉ាសូមចូលរួមសោកស្តាយផង
កូនរើសមនុស្សខុសហើយ!!!
ព្រោះបើសិនគេស្រលាញ់កូនពិតមែន
គេនឹងមិនធ្វើឲ្យមនុស្សស្រីរបស់គេ
មើលទៅយ៉ាប់ក្នុងក្រសែភ្នែករបស់អ្នកដទៃឡើយ៘