ទម្លាប់អាក្រក់ប្រចាំថ្ងៃដែលស្រីៗធ្វើដោយមិនដឹងកំពុងបំផ្លាញសក់ខ្លួនឯង

447

រាជធានីភ្នំពេញ៖ នៅក្នុងសម័យកាល ដែលម្នាក់ៗមមាញឹកនឹងការងាររៀងៗខ្លួន ជាពិសេសនារីៗដែលពេលខ្លះពួកគេសឹងតែគ្មានពេលគ្រប់គ្រាន់ក្នុងការថែរក្សាសម្រស់ សុខភាព និងសក់ ដែលជាចំណុចដែលនារីគ្រប់រូបមិនគួរមើលរំលង។

ក្នុងកាលៈទេសៈរវល់នោះផងដែរ នារីៗក៏គ្មានពេលនឹងទៅហាងកែសម្ភស្ស ឫសាឡននោះដែរ ដូច្នេះពួកគេត្រូវធ្វើវាទាំងអស់នោះដោយខ្លួនឯងនៅផ្ទះ។ ប៉ុន្តែ មានទម្លាប់ខ្លះពួកគេបានធ្វើវាដោយមិនដឹងខ្លួនថាកំពុងតែបំផ្លាញសក់ខ្លួនឯងបន្តិចម្តងៗ។ ខាងក្រោមនេះ ជាទម្លាប់អាក្រក់ដែលនារីៗគួរជៀងវាងធ្វើជា បើមិនចង់ឲ្យខូចសក់កាន់តែខ្លាំង៖

១. ចង់សក់តឹង

ការចងសក់តឹងពេកគឺមិនល្អទេ ព្រោះសក់ក៏ត្រូវការដង្ហើមដកដែរ បើអ្នកចងវាតឹងពេកនោះសក់របស់អ្នកក៏មិនអាចលូតលាស់បានល្អដែរ។

២. កក់សក់ញឹកញ៉ាប់ ហើយច្បូតសក់ខ្លាំងៗ

សក់យើងត្រូវការកក់ដើម្បីសម្អាតធូលីដី និងប្រេងដែលអាក្រក់នៅលើសក់ចេញជារៀងរាល់២ទៅ៣ថ្ងៃម្តងនេះជាការល្អបំផុត តែបើលោកអ្នកកក់វារាល់ថ្ងៃនោះនឹងបណ្តាលឲ្យសក់ស្ងួត ឫខូចតែម្តង ព្រោះសក់មានសមត្ថភាពអាចផលិតជាតិប្រេងថែរក្សាសក់ដោយខ្លួនឯងបានយ៉ាងល្អ។ ហើយស្រីៗ​ជាច្រើន​ចូលចិត្ត​ទាញ​ច្បូត​សក់​ខ្លាំង​ៗ ធ្វើ​បែប​នេះ​អាច​ធ្វើឲ្យ​រលើង​ឫក​សក់។ គ្រាន់តែ​លាង​សម្អាត និង​លាប​ក្រែម​បន្ទន់​សក់​ទៅ​ជាការស្រេច។

៣. កៀបសក់ឫ ធ្វើម៉ូតញឹកញ៉ាប់

ការកៀបសក់មិនបានជួយអ្វីដល់សក់អ្នកឡើយ វាគ្រាន់តែជួយធ្វើឲ្យសក់អ្នកមើលទៅស្អាតតែពីខាងក្រៅប៉ុណ្ណោះ។

៤. លាបពណ៌សក់ញឹកញ៉ាប់

នារី​គ្រប់គ្នា​ចង់​​បាន​ភាព​ស្រស់​ស្អាត ដូច្នេះ​តែង​តែ​ផ្លាស់ប្ដូរ​ពណ៌​សក់​ច្រើន​មិន​ខាន។ ទោះជាយ៉ាងណាក៏ដោយ​វិធី​នេះ​នឹង​បង្ខំ​ឲ្យ​សក់​របស់​អ្នក​ផ្ទុក​ជាមួយ​សារធាតុ​គីមី​ជាច្រើន ហើយ​ការ​ចំហុយ ផ្លុំ គាប មូរ កាន់តែ​ធ្វើឲ្យ​សក់​បាត់បង់​ជាតិ​រលោង។

បន្ថែមពីនេះអ្នកគួរតែទម្លាប់ញ្ញ៉ាំអាហារ ដែលមានវីតាមីនជំនួយដល់សក់ព្រោះវាក៏ជាចំនែកមួយជួយសុខភាពសក់អ្នកពីខាងក្នុងមកដែរ។