គង់ ច័ន្ទស្រីមុំ ប្រគល់ថវិកាដល់មន្ទីរពេទ្យគន្ធបុប្ផា​ដែលបានមកពីការលក់ខោអាវមួយទឹករបស់នាង… (មានវីដេអូ)

288

(ភ្នំពេញ) ៖ ពិតជារឿងមួយដែលគួរឲ្យសរសើរណាស់! ប៉ុន្មានថ្ងៃមុននេះគេឃើញតារាសម្តែង គង់​ ច័ន្ទស្រីមុំ បាននាំក្រុមការងារ របស់ខ្លួនដាក់លក់សំលៀកបំពាក់មួយទឹកដើម្បីយកថវិកាមកឧបត្ថម្ភដល់មន្ទីរពេទ្យ គន្ធបុប្ផា ហើយមកដល់ថ្ងៃនេះតារាសម្តែងកំពុងពរ ពោះជិតគ្រប់ខែរូបនេះបានយក ថវិកាទាំងអស់ទៅប្រគល់ដល់មន្ទីរពេទ្យគន្ធបុប្ផារួចរាល់ហើយ។

អ្នកម្តាយឆាប់ៗរូបនេះបានឲ្យដឹងលើគណនីហ្វេសប៊ុកនាងថា «ថវិកា ទាំងអស់ដែល​បានពីការលក់សំលៀកបំពាក់​មួយទឹករបស់ខ្ញុំពេលនេះបានប្រគល់មកដល់មន្ទីពេទ្យ គន្ធបុប្ផារួចរាល់ហើយ ដែលមានចំនួនទឹកប្រាក់ ១០,០០០,០០០៛ (ដប់លានរៀល)​ឆ្នាំ​នេះរំភើបជាងឆ្នាំមុនខ្លាំងណាស់​ ព្រោះតែបងប្អូនគ្រប់រូប តែងតែ​គាំទ្រខ្ញុំរហូតមក​ ថែម ទាំងជិតដល់ពេលទទួលសមាជិកថ្មីទៀត​ គឺអូនMomo»។

ស្រីមុំ បានបន្ថែមថា «ហើយនាងខ្ញុំផ្ទាល់ក៏សូមអរគុណទៅដល់ទឹកចិត្ត​របស់បង​ប្អូន​គ្រប់​រូប​ ដែលបានចូលរួមចំណែក​មូនិធិមួយនេះជាមួយនាងខ្ញុំជារៀងរាល់ឆ្នាំសំរាប់​ខ្ញុំ និ​ង​គ្រួសាមានតែម្រាមដៃ​ដប់ជូនពរអោយពុកម៉ែបងប្អូនមានសុខភាព​ល្អ​ សំណាង​ និងរកស៊ីមានបានគ្រប់ៗគ្នាចាំជួបគ្នានៅឆ្នាំក្រោយៗ ទៀតណាចា៎….»។ ចំពោះ​សកម្មភាពរបស់ គង់ ច័ន្ទស្រីមុំ ពេលនេះត្រូវបានមហាជនគាំទ្រយ៉ាងពេញ​ទំហឹង ពិសេសនោះពួកគេក៏បានជូនពរឲ្យនាងកាន់តែមានសុខភាពល្អ ដើម្បីត្រៀមខ្លួនធ្វើជា ម្តាយនាពេលដ៏ខ្លីខាងមុខ៕

Gepostet von Kong chansreymom am Mittwoch, 20. Juni 2018