ចែពីរនាក់នេះ ពេលដាក់ជិតគ្នាទើបឃើញចំនុចពិសេសគួរឲ្យទាក់ទាញមួយ

444

រាជធានីភ្នំពេញ៖ បច្ចុប្បន្ន នៅក្នុងចង្កោមសិល្បៈសព្វថ្ងៃ យើងសង្កេតឃើញថាមានពន្លកថ្មីជាច្រើនកំពុងដុះត្រួច ពន្លកខ្លះក៏ដុះចេញមកដោយសមត្ថភាពខ្លួនឯង ពន្លកខ្លះទៀតដុះមកតាមរយៈខ្សែស្រឡាយជាដើម(មួយចំនួនតូចប៉ុណ្ណោះ)។

យើងងាកមកចាប់អារម្មណ៍តារាស្រីទាំងពីររូបនេះវិញ គឺកញ្ញា ហ៊ិន ចាន់នីរ័ត្ន និងកញ្ញា ម៉ៃយ៉ា ពួកគេទាំងពីរចូលប្រឡូកក្នុងសិល្បៈមុនក្រោយគ្នាច្រើនឆ្នាំ តែបើយើងសង្កេតមើលពីទេពកោសល្យ និងអាជីពរបស់ពួកគេ គឺអាចនិយាយបានថាស្រដៀងគ្នាដូចជា៖ សម្តែង ពិធីការនី ម៉ូដែលថតសម្អាងការជាដើម..ល…។

បើយើងចាប់អារម្មណ៍មើលពីរូបភាពអ្នកទាំងពីរដោយយកចិត្តទុកដាក់ យើងនឹងឃើញចំនុចពិសេសមួយ គឺស្នាមញញឹមរបស់ស្រីស្រស់ទាំងពីររូបនេះ ឃើញថាពោរពេញដោយភាពជឿជាក់ ស្រស់ស្រាយ  និងថាមពល ដែលសមនឹងពាក្យមួយរបស់នារីខ្មែរយើងដែលគេតែងនិយាយថា «ទន់ភ្លន់តែមិនទន់ជ្រាយ»។

ថ្មីៗនេះពួកគេទាំងពីរបានរួមគ្នាថតឲ្យសម្អាងការមួយ ដែលតម្រូវឲ្យពួកគេធ្វើជាដៃគូរនឹងគ្នា។ សម្រស់ និងសមត្ថភាពរបស់ស្រីស្អាតទាំងពីរនេះ គឺមានទន្ទឹមគ្នា។

តោះ ទស្សនារូបភាពអ្នកទាំងពីរស្រស់ស្អាតយ៉ាងណា‌!