យី……!អត់ចាប់អារម្មណ៍សោះ ភ្លេតៗធី សុវណ្ណថា ប្រែកាយជាតារាបាត់

391

រាជធានីភ្នំពេញ៖ ទស្សនិកជនប្រាកដជាស្គាល់ច្បាស់ហើយ អ្នកនយោបាយវ័យក្មេង មានភាពក្លាហានគឺ កញ្ញា ធី សុវណ្ណថា។ ស្ថិតក្នុងភាពជាយុវតី តែធី​ សុវណ្ណថា ហ៊ានតស៊ូមតិជាមួយនឹងអ្នកនយោបាយជើងខ្លាំងជាច្រើនកន្លងមក ដែលអ្នកទាំងអស់គ្នាធ្លាប់ឃើញរួចមកហើយ មានអ្នកខ្លះក៏ចូលចិត្ត មានអ្នកខ្លះទៀតក៏រិះគន់ ស្អប់ខ្ពើមផងដែរ។

មួយរយៈចុងក្រោយនេះ ក្រៅពីធ្វើសកម្មភាពនយោបាយ ធី សុវណ្ណថា បានមានវត្តមានចូលប្រឡងក្នុងកម្មវិធី Queen Of the Spa ដែលមានការចូលរួមពីបណ្តារប្រទេសជាច្រើនទៀតផងដែរ។ ប៉ុន្តែ លទ្ធិផលដែលមិននឹកស្មានដល់គឺនាងបានទទួលពានរង្វាន់ជាQueen Of the Spa នៅក្នុងកម្មវិធីនេះ ធ្វើឲ្យមានភាពភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុកមួយរយៈមុន មានមតិភាគច្រើនបានរិះគន់ និងមិនពេញចិត្តចំពោះព័ត៌មាននោះផងដែរ ។

តែក្រោយព្យុះភ្លៀងទាំងអស់នោះ ព្រមជាមួយនឹងតំណែងជាQueen Of the Spa រួមជាមួយនឹងការកែកុនសម្រស់ជាច្រើនដងរួចមក ឃើញថាកញ្ញា ធី សុវណ្ណថា បានទទួលការងារជាច្រើនក្រៅពីនយោបាយ គឺនាងបានមានវត្តមាននៅលើកញ្ចក់ទូរទស្សន៍ជាច្រើនហូរហែ និងថតឲ្យសម្អាងការ ព្រមទាំងថតផ្សាយឲ្យផលិតផលប្រើប្រាស់ជាច្រើនទៀតផង។ ជាពីសេស ថ្មីៗនេះលឺដំណឹងថា នាងនឹងក្លាយជាពិធីការនីឲ្យទូរទស្សន៍ថ្មីគឺ Nice TV ។