ផ្អើលពេញថ្នល់ ! ប៉ូលីសម្នាក់ ជិះ​ម៉ូតូ​ទៅបុក​ពីក្រោយ​រថយន្ត​គេ​ហើយ សំឡុតទាមទារ​ឲ្យ​អ្នកបើកបរ សង​ថ្លៃ​ខូចខាត​ម៉ូតូ​ទៀត

345

(ភ្នំពេញ)៖ ហេតុការណ៍​បានកើត​ឡើង​នៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០១៨នេះ នៅ​ចំណុច​ភ្លើង​ស្ត​ប់​ខាងលិច​មន្ទីរពេទ្យ​សែន​សុខ(IU) តាម​បណ្តោយ​ផ្លូវ​លេខ១៩៨៦ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

ប្រភពពី​អ្នកបើកបរ​រថយន្ត​ឈ្មោះ ឌី ភេទ​ប្រុស អាយុ​ជាង២០ឆ្នាំ បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ រូបគេ​បាន​បើករថយន្ត១គ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 3A0187 ក្នុងទិសដៅ​ពី​លិចទៅ​កើត លុះ​មកដល់​ចំណុច​កើត​ខ្លួន​បានជា​ន់​ហ្វ្រាំង​ឈប់​រង់ចាំ​ភ្លើងស្តុប(ភ្លើង​ក្រហ​ហម) ពេលនោះ ស្រាប់​តែមាន​ម៉ូតូ១គ្រឿង ម៉ាក​ហុងដា​សេ១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ស្ពឺ 1G9651បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ ញឹម សុវណ្ណ​ដេ​ត ពាក់​ឯកសណ្ឋាន​នគរ​បាល ជិះ​មកពី​ក្រោយ​ហើយ​ចាប់​ហ្វ្រាំង​មិនទាន់ ក៏​ជ្រុល​ទៅបុក នឹង​រថយន្ត​គាត់​ពីក្រោយ​តែម្តង ។

ក្រោយមក​អ្នកបើកបរ​ម៉ូតូ​រករឿង​អ្នកបើកបរ​រថយន្ត​នោះ​ឲ្យ​ឈប់ ហើយ​ទាមទារ​សំណង​ពី​អ្នកបើកបរ​រថយន្ត​នោះ​ថែម​ទៀតផង​ធ្វើ ឲ្យ​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​ហួសចិត្ត​យ៉ាងខ្លាំង ។ ដោយ​ពួកគាត់​លើកឡើងថា អាង​ខ្លួន​ពាក់​ឯកសណ្ឋាន​នគរបាល ជិះ​ម៉ូតូ​ទៅបុក​គូថ​រថយន្ត​គេ​ពីក្រោយ​ហើយ មិនឃើញ​កំហុស​ខ្លួនឯង បែរជា​ទាមទារ​ឲ្យ​គេ​សង​ថ្លៃ​ខូចខាត​ទៀត ពិតជា​អន់​ច​រិ​ក​មែន ។

ក្រោយ​កើតហេតុ​ដោយសារតែ​អ្នកបើកបរ​រថយន្ត​ខ្ជិល​វែងឆ្ងាយ ក៏​សុំ​សង​ថ្លៃ​ខូចខាត​ម៉ូតូ៥ម៉ឺន​រៀល ដើម្បី​បញ្ចប់រឿង ប៉ុន្តែ​ខាង​លោក​ពាក់​ឯកសណ្ឋាន​នគ​របាល មិន​ព្រមយក​ទេ គេ​ទារ​ឲ្យ​សង​ចំនួន៨ម៉ឺន​រៀល ។ ក្រោយមក មាន​នគរបាល​ចរាច​រ​ខណ្ឌ​សែន​សុខ​មក​សម្របសម្រួល ទើប​លោក ញឹម សុវណ្ណ​ដេ​ត ជា​មន្ត្រីនគរបាល​នោះ​ព្រម​យកលុយ៥ម៉ឺន​រៀល​នោះ​បញ្ចប់រឿង ៕