ការ​ដេក​​ល្អ​បំផុត និង​អាក្រក់​បំផុត ដែល​អ្នក​គួរ​ដឹង!

366
Young woman asleep in bed

(សុខភាព)៖ ជាការពិតណាស់ មនុស្សគ្រប់គ្នាសុទ្ធតែ ត្រូវការដំណេក​ជាការចាំបាច់បំផុត។ អ្នកប្រាកដជាគិតហើយថា ឲ្យតែអ្នកបានដេកលក់បានស្កប់ស្កល់នោះ អ្នកនឹងមានសុខភាពល្អជាមិនខាន។ តែអ្នកមានដឹងទេថា មិនត្រឹមតែការដេកលក់តែម្យ៉ាង ដែលអាចឲ្យអ្នកមានសុខភាពល្អ បាននោះទេ វាទាមទារឲ្យអ្នកដេក ក្នុងស្ថានភាពឲ្យបានត្រឹមត្រូវផងដែរ។ ខាងក្រោមនេះ គឺជាផលល្អ និងផលមិនល្អ ទៅតាមទំនោរនៃស្ថានភាព ដំណេករបស់មនុស្សម្នាក់ៗ។

Young woman asleep in bed

១. ការដេកលក្ខណៈដៃគូរ ទម្រង់ដូចស្លាបព្រា៖
ការដេកក្នុងសណ្ឋានបែបនេះ គឺមានលក្ខណៈខាងលើនិងខាងក្រោម។ វាត្រូវបានគេជឿថា អាចជួយបន្ធូរអាការៈស្ត្រេសបាន ប៉ុន្តែវាក៏អាចធ្វើឲ្យមានការឈឺ និងចុករោយបានដែរ។ យោងតាមអ្នកឯកទេសផ្នែកចិត្តវិទ្យា ការប៉ះពាល់រាងកាយ បើទោះជាក្នុងពេលគេងលក់ ក៏អាចជួយកាត់បន្ថយស្ត្រេស ចំពោះដៃគូរទាំងពីរអ្នកបានផងដែរ ។តែទោះជាយ៉ាងណាការស្ថិត ក្នុងស្ថានភាពបែបនេះយូរពេក គឺអាចធ្វើឲ្យរាងកាយអ្នកចុករោយបាន ដូច្នេះអ្នកគួរថ្លឹងថ្លែង ពីពេលវេលាដែលអ្នកអាចរក្សា ស្ថានភាពបែបនេះបាន ។

២. ខ្នងទល់ខ្នង៖

ដៃគូស្វាមីភរិយាភាគច្រើន គឺតែងគេងខ្នងទល់ខ្នង ប៉ុន្តែដំណេកបែបនេះ ក៏នៅតែអាចរក្សាការប៉ះពាល់គ្នា នៃរាងកាយបានដែរ។ នៅពេលដែលរាល់ការ ប៉ះពាល់ទាំងអស់ត្រូវបានចៀសវាង នោះវានឹងអាចមាននូវបញ្ហា ក្នុងទំនាក់ទំនងស្នេហាកើតមាន។

៣. ការគេងទល់មុខគ្នា៖
ពិតណាស់ នេះគឺជាស្ថានភាពដំណេកមួយ ដែលស្និទ្ធស្នាល និងមានទំនាក់ទំនងគ្នាយ៉ាងល្អ ដោយសារតែវាបានផ្តល់ឱកាស ឲ្យអ្នកទាំងពីរសំឡឹងមើលមុខគ្នា បានយ៉ាងច្បាស់ និងប៉ះពាល់រាងកាយគ្នាបាន។

៤. ការគេងដោយម្នាក់ឯង៖
ការដាក់ដៃឡើងបែបនេះ គឺអាចជួយការពារមុខពីស្នាមជ្រាវជ្រួញ ការស្រម៉ុក និងថែមទាំងការច្រាលជាតិអាស៊ីត ចេញមកទៀតផង។ វាក៏ជាស្ថានភាពដ៏ល្អសម្រាប់ការថែរក្សា សុខភាពឆ្អឹងខ្នង។ ប៉ុន្តែចំណុចមិនល្អនោះ គឺថាការដាក់ស្មាបែបនេះ អាចធ្វើឲ្យអ្នកមានភាពមិនផាសុក ដោយសារតែមានសម្ពាធដាក់ពីលើវា។ ការដាក់កល់ខ្នើយបន្ថែម គឺអាចជួយបាន ។

៥. ដេកផ្កាប់៖
នេះជាស្ថានភាពនៃការដេកមួយ ដែលអ្នកមិនគួរអនុវត្តនោះឡើយ។ វាអាចធ្វើអោយមានការឈឺចាប់ចាក់ឆៀបៗ នៅត្រង់ដៃនិងជើង។ វាក៏អាចបង្ការអ្នកពីការដក ដង្ហើមឲ្យបានគ្រប់គ្រាន់ នឹងត្រឹមត្រូវផងដែរ។

៦.ដេកឱបខ្នើយឱប៖

ការដេកឱបខ្នើយដូចនេះ គឺជាវិធីដ៏មានប្រសិទ្ធភាពមួយ ក្នុងការសម្រាកឲ្យបានត្រឹមត្រូវ ដោយមិនមានការឈឺចាប់ នៅឆ្អឹងកងខ្នងនោះឡើយ។

៧. ដេកផ្ងារ៖
នេះគឺជាស្ថានភាពល្អបំផុត ក្នុងការគេង។ ជារឿយៗ វាត្រូវបានណែនាំដោយវេជ្ជបណ្ឌិត និងជួយអ្នកក្នុងការរក្សាស្ថានភាពស្មា និងឆ្អឹងកងខ្នងឲ្យមានសុខភាពល្អ៕

Young woman asleep in bed