មូលហេតុដែល ពេជ្រ ថៃ សម្រេចចិត្ត​ទៅ​រស់នៅ​បាត់ដំបង​វិញ​គឺដោយសារតែ…

648

​(ភ្នំពេញ)​៖ ក្រោយពីបានល្បីឈ្មោះក្នុងវិស័យសិល្បៈពេលនេះ ពេជ្រ ថៃ ដែលជា​ម្ចាស់​ពាន The Voice Kids រដូវ​កាល​ទី​១ បានសម្រេចចិត្តមិនរស់នៅភ្នំពេញទៀតនោះទេ ដោយសារតែត្រូវទៅមើលថែជីជូន ។

​លោក មាស ឬ​ទ្ធី ឲ្យ​ដឹង​លើ​គណនី​ហ្វេ​ស​ប៊ុ​កថា «​ជួប ពេជ្រ ថៃ និង​ម្តាយ​ឪពុក​របស់គេ​នៅ​អ៊ី​អន​២​ត្រៀមខ្លួន​សម្តែង​យប់​នេះ​…​ខ្ញុំ​សួរ​គាត់​រឿងរ៉ាវ​រៀនសូត្រ​។ ឥឡូវ​ថៃ​ទៅ​រៀន​នៅ​បាត់ដំបង​ដោយសារ​ជីដូន​ឈឺ ហើយ​ជីដូន​ប្រាប់ថា បើ​ចៅ​ទៅ​ច្រៀង​ចប់​ហើយ ត្រូវ​ត្រឡប់​ទៅ​បាត់ដំបង​វិញ​»៕​