ថាមែនៗទៀតហើយ! គ្រី ថៃពៅ នៅតែច្រៀងខុសប៉ារ៉ូល ទោះជាក្លាយជាម្ចាស់ពានហើយត្រូវរងការរិះគន់យ៉ាងខ្លាំង! (មានវីដេអូ)

213

(ភ្នំពេញ)៖ អុញនោះច្រៀងខុសប៉ារ៉ូលទៀតហើយគ្រី ថៃពៅ ត្រូវបានលេចវត្តមានសាជាថ្មីលើកកញ្ចក់ទូរទស្សន៍ហង្សមាសជាមួយតារាចម្រៀងម្ចាស់ពាន Cambodian idol រដូវកាលទី២ ឈិន ម៉ានិច ដោយលើកយកបទ «ស្រណោះក្លិនម្អម» មកស្រាយ តែអ្វីគួរឲ្យអាម៉ាស់នោះគឺ គ្រី ថៃពៅ នៅតែច្រៀងខុសប៉ារ៉ូលនាពាក់កណ្តាលបទ ហើយមានឃ្លាខ្លះត្រូវបាន ម៉ានិច ជួយខ្សឹបប្រាប់ញយៗ ធ្វើឲ្យអ្នកទស្សនាបាត់ជំនឿលើតារាចម្រៀងម្ចាស់ពាន Cambodian idol រដូវកាលទី៣ ថៃពៅ យ៉ាងខ្លាំង រហូតអ្នកគាំទ្រម្នាក់ធ្លោយមាត់ថា «ម៉េចមិនហាត់ឲ្យស្ទាត់ចាំច្រៀង​»។

យ៉ាងណាការច្រៀងខុសប៉ារ៉ូលម្តងនេះ មិនសូវមានការចាប់អារម្មណ៍ប៉ុន្មានទេ ដោយទី១ ច្រៀងខុសតែមួយឃ្លា ទី២ មិនសូវមានការចាប់កំហុសព្រោះគេគិតថា ជារឿងធម្មតារបស់លោក ដែលចូលចិត្តច្រៀងខុសប៉ារ៉ូលបែបនេះ។ ទោះជាកើតមានកើតអាម៉ាស់ក្តី ក៏អ្នកគាំទ្រនៅតែផ្តល់កម្លាំងចិត្តឲ្យលោកខិតខំបន្តទៀតក្នុងវិស័យសិល្បៈ។