(ភ្នំពេញ)៖ លោក នី រតនា ត្រូវបានគេមើលឃើញថា អ្នកចម្រៀងមកពីខេត្តកំពង់ធំ នេះ លែងមានសន្ទុះទៅមុខទៀតហើយ ក្រោយពីរូបគេច្រៀងទើបល្បីបាន១បទ ក៏តក់ក្រហល់ ក្នុងការស្តីដណ្តឹងប្រពន្ធយ៉ាងអន្ទះសានោះ។ តែដំណឹងនេះត្រូវបាននី រតនា ច្រានចោលដោយតារាចម្រៀងដែលមានឈ្មោះដើមថា នីម៉ាប់ នេះ បានលើកសរសើរពីភរិយាក្មេងរបស់ខ្លួនថា តាំងពីរូបគេបានភ្ជាប់ពាក្យមករាសីកាន់តែឡើងក្រឺតៗ ហើយធ្វើកិច្ចការអ្វីគ្រប់បែបយ៉ាងទាំងអស់ បានសម្រេចដូចបំណងទាំងអស់។
នី រតនា និយាយការពារអនាគតប្រពន្ធថា “អូ! ខ្ញុំធ្លាប់តែគេថា ខ្ញុំមានរាសីឡើងដោយសារគេដឹងថា គូដណ្តឹងខ្ញុំមានមុខរបរត្រឹមត្រូវ យើងលក់ផលិតផលរក្សាសម្រស់។ ចំណែកប៉ាក្មេកខ្ញុំគាត់មានវិទ្យុនៅច្រើនខេត្ត-ក្រុងអ៊ីចឹង ដំណើរដោយរលូនគ្មានអ្វីត្រូវបារម្ភច្រើននោះ ទេ”។
គួរបញ្ជាក់ផងដែរថាក្រោយពី នី រតនា បានភ្ជាប់ពាក្យហើយយើងសង្កេតឃើញថាគូស្នេហ៍មួយគូនេះតែងតែធ្វើការ Live វីដេអូបង្ហាញភាពផ្អែមល្ហែមរបស់ពួកគេបង្អួតហ្វេនៗនៅបណ្តាញសង្គមហ្វេសប៊ុកស្ទើរតែគ្រប់ពេល ។