មិនជឿកុំប្រមាថ លោកយាយជនជាតិថៃម្នាក់ធ្វើការទស្សន៍ទាយកីឡាករទាំង១៣រូប ស្តាប់ហើយព្រឺសម្បុរ

312

ប្រទេសថៃ៖ នេះជាការទស្សន៍ទាយដ៏គួរឲ្យរន្ធត់មួយ មិនដឹងថាវាជាការពិតឫអត់ ដែលអាចបណ្តាលឲ្យកើតមានរឿងនេះដល់ក្មេងៗទាំងនោះ។ អ្វីក៏ដោយបើយើងមិនជឿ តែសូមកុំប្រមាថឲ្យសោះ ខាងក្រោមនេះជាការទស្សន៍ទាយរបស់លោកយាយម្នាក់ ដែលជាជនជាតិថៃ ពិតឫយ៉ាងណាចាំមើលទាំងអស់គ្នា៖

ស្ដាប់ហើយព្រឺសម្បុរ! “លោកយាយ” ទស្សន៏ទាយរាសីជីវិតក្មេងៗទាំង ១៣ នាក់នៅក្នុងរូងភ្នំ ៖
អ្នកទី ១ ជាគ្រូបង្វឹក អាយុ ២៥ ឆ្នាំ បានទៅចាប់ប្រកេសព្រះនៅក្រោមរូងភ្នំ ប្រកេសមើលទៅដូចមាស ប៉ុន្ដែមិនមែនទេវាគឺជាមាសសំរិទ្ធ គាត់គិតថាជារបស់មានតម្លៃក៏ចាប់យកមក ប៉ុន្ដែវាជារបស់មានតម្លៃនៅក្នុងនោះ។
អ្នកទី ២ ភីរាក់ផាត់ អាយុ ១៦ ឆ្នាំ ទៅគូរវាសជើងលើជញ្ជាំង ហើយយកជើងជាន់ ដូចជាការប្រមាថ។
អ្នកទី ៣ ប្រាចាក់, អ្នកទី ៤ ណាត់ថាវុធ អាយុ ១៤ អ្នកទាំងពីរបានយកកាក់ជាមួយគ្នា ឃើញប្រាក់ក៏យកប្រាក់ មានទាំងកាក់ខ្មៅ និងកាក់ក្រហម យកមកដោយគិតថានឹងយកចេញពីរូងភ្នំ ប៉ុន្ដែក៏យកចេញមកមិនបាន។
អ្នកទី ៥ ភិផាត់ អាយុ ១៥ ឆ្នាំ បានហាមអ្នកទាំងនោះមិនឲ្យយករបស់ទាំងនោះចេញទៅ។
អ្នកទី ៦ ផានុម៉ាត អាយុ ១៣ ឆ្នាំ មិនយកអ្វីឡើយ កើតទុក្ខផង យំផង ព្រោះមិនចង់បានរបស់ទ្រព្យអ្នកដទៃ គឺគិតចង់ត្រឡប់ទៅផ្ទះវិញ។
អ្នកទី ៧ ដួងភិច អាយុ ១៣ ឆ្នាំ ខួរក្បាលខ្ពស់ ពេលកើតហេតុចេញមកមិនរួច ក៏បោះចូលទៅក្នុងទឹក ពេលនេះកើតទុក្ខខ្លាំងណាស់, អ្នកទី ៨ រួមគំនិតគ្នាគឺបោះចោលរបស់ចូលក្នុងទឹកអស់ហើយ។
អ្នកទី ៩ អាដុន អាយុ ១៤ ឆ្នាំ របស់នៅមានក្នុងហោប៉ៅ គឺជាកាក់ និងព្រះ។
អ្នកទី ១០ ផនឆៃ អាយុ ១៦ ឆ្នាំ បានគូរវាសជើង និយាយប្រមាថមើលងាយ។
អ្នកទី ១១ អេការ៉ាត់ អាយុ ១៤ ឆ្នាំ លួចប្រាក់ ប្រាក់វែងពណ៌ស មានរូបព្រះ បានយកទៅអួតមិត្តភក្តិ។
អ្នកទី ១២ ខានីន អាយុ ១១ ឆ្នាំ អត់យកអ្វីទាំងអស់ ដើរតាមគេ គេឲ្យមើលអ្វីក៏មើល។
អ្នកទី ១៣ មុងឃុន អាយុ ១៣ ឆ្នាំ គឺគិតតែពីយំ យករបស់មកហើយតែយកទៅណាមិនបាន ពេលកើតហេតុក៏ដាក់របស់ចុះ អង្គុយយំ។
លោកយាយបានប្រាប់ទៀតថា ក្មេងទាំងអស់គឺនៅមានជីវិត ជើងលេខគ្មាននរណាម្នាក់ស្លាប់ឡើយ វីធីជួយគឺឲ្យឪពុកម្ដាយធ្វើបាយសី ៥ ផ្កា ៧ ពណ៌ យកទៅខមាទោស ក្រាបសំពះរូងភ្នំ គេនឹងបង្ហាញខ្លួនកូនៗឲ្យឪពុកម្ដាយឃើញ។

https://web.facebook.com/PiphupNews168/videos/657087954652630/

ប្រភព៖ ហ្វេសប៊ុក