មិនដឹងសោះថាធ្យូងមានសារៈប្រយោជន៍ដល់ម្លឹង!

1864

រាជធានីភ្នំពេញ៖ បច្ចុប្បន្ននេះ ជាតិគីមីសឹងតែមាននៅគ្រប់បន្លែ ផ្លែឈើ ជាហេតុនាំឲ្យអ្នកបរិភោគកើតជម្ងឺភ្លែកៗជាច្រើន ជាពិសេសកុមារតូចៗ ព្រោះពួកគេពុំមានកោសិការឹងមាំសម្រាប់ការពារដូចមនុស្សធំឡើយ។

នេះជាវិធីដ៏ល្អបំផុត ដើម្បីការពារនិងបន្សាបជាតិពុលដែលជាប់នៅជាមួយបន្លែនិងផ្លែឈើ។ ធ្យូងជួយកាត់បន្ថយជាតិពុលនៃថ្នាំកសិកម្មបានដល់៩០%។
ដើម្បីប្រាកដថា បន្លែត្រូវបានលាងសំអាតជាតិពុលនិងថ្នាំកសិកម្មផ្សេងៗ លោកអ្នកអាចសាកល្បងតាមវិធីខាងក្រោមនេះ៖

យកដុំធ្យូងដាក់ជាមួយបន្លែ ហើយត្រាំទឹកអោយបាន១៥នាទី រួចហើយលាងសំអាតម្តងទៀតដោយទឹកត្រជាក់ស្អាត បន្ទាប់មកចាំយកមកបរិភោគ ឫចម្អិតតាមចិត្ត។ វាកាន់តែមាន ប្រសិទ្ធិភាពខ្ពស់ ប្រសិនបើយើងប្រើដុំធ្យូងដែលផលិតចេញពីដើមឬស្សី។