ប្រេងធម្មជាតិដ៏មានប្រសិទ្ធភាពទាំងពីរនេះ យកធ្វើម៉ាសថែរក្សាសក់បានយ៉ាងល្អ

186

រាជធានីភ្នំពេញ៖ ប្រេង​អូ​លីវ និង​ប្រេង​ដូង ​ជា​ប្រេង​ដែល​មាន​ប្រយោជន៍​បំផុត​សម្រាប់​សុខ​ភាព ដែលមានការទទួលស្គាល់ពីប្រជាជនលើពិភពលោកតាំងពីសម័យបុរាណមកម្លេះ។ មិន​តែ​ប៉ុណ្ណោះ​វា​ក៏​មាន​អត្ថប្រយោជន៍​ក្នុង​ការ​ថែរក្សា​សម្រស់ដ៏​នឹក​ស្មាន​មិន​ដល់​ទៀត​ផង។

​អ្នកអាចនឹងភ្ញាក់ផ្អើលនៅពេលដែលយកប្រេង​ដូង និង​ប្រេង​អូ​លីវ​ ផ្សំគ្នាបង្កើត​ជា​ម៉ាស់​ដើម្បី​ព្យាបាល​គ្រប់បញ្ហាសក់ខូចត្រឹមរយៈពេលខ្លីពី៣ទៅ៤សប្តាហ៍។

តោះរៀនផ្សំតាមវីធីងាយៗខាងក្រោមនេះ៖

១.គ្រឿង​ផ្សំ

– ប្រេង​ដូង ​សម្រាប់​លាប​លើ​សក់​ ១​ស្លាបព្រា​បាយ

– ប្រេង​អូ​លីវ​១​ស្លាបព្រា​បាយ

២.របៀប​ធ្វើ

លាយ​ប្រេង​ដូង និង​ប្រេង​អូ​លីវ​ចូល​គ្នា​កូរ​ឲ្យ​សព្វ​។ ចំណាំ​គួរ​ប្រើ​ប្រេង​ដូង​រាវ​ បើ​អ្នក​មាន​ប្រេង​ដូង​ខាប់​ ត្រូវ​យក​ល្បាយ​ប្រេង​នោះ​ទៅ​កម្ដៅ​ឲ្យ​រលាយ​សព្វ​ ទុក​ឲ្យ​ត្រជាក់​សិន​សឹម​យកមក​លាបពីលើ​សក់។ យក​ប្រេង​មក​ប៉ាត​នឹង​បាត​ដៃ​ រួច​ញី​ឲ្យ​សព្វ​គល់​សក់​ និង​ស្បែក​ក្បាល​ រួច​ច្បូតមក​ក្រោម​ឲ្យ​សព្វដល់ចុង​សក់។ លាប​រួច​រុំ​សក់ ទុក​ចោល៣០​នាទី​ សឹម​លាង​ចេញ​ជា​មួយ​សាប៊ូ​កក់​សក់។

ធ្វើ​របៀបនេះ២ដងក្នុងមួយសប្តាហ៍ នោះ​អ្នក​នឹង​ទទួល​បាន​សក់​ស្អាត​ ទន់ ​រលោង​ លែង​ជ្រុះ និង​មិនងាយឡើង​ប្រេង។