(Update)៖ ហេតុការណ៍ចម្លែកកើតឡើងមិនចេះចប់ តាំងពីបាត់ក្មេង ១៣នាក់ នៅថៃ

264

(ថៃ)៖ ដូចដែលប្រិយមិត្តបានដឹងស្រាប់ហើយតាំងពីថ្ងៃដែលក្មេង ១៣នាក់ និងគ្រូបង្វឹកម្នាក់ បានបាត់ខ្លួនមក សូម្បីតែក្រុមទាហានថៃក៏ព្រឺក្បាលដែរ ព្រោះចេះតែមានហេតុការណ៍ចម្លែកៗកើតឡើងមិនចេះចប់ ខាងក្រោមនេះគឺជារឿងហួសធម្មជាតិដែលពួកអជ្ញាធរធ្លាបបានជួប៖ ១/ នៅសុខៗស្រាប់តែប្រព័ន្ធភ្លើងក្នុងល្អាងងងឹតឈឹង ពេលសមត្ថកិច្ចទៅមើលឃើញថាប្រព័ន្ធខ្សែភ្លើងត្រូវបានកាត់ផ្តាច់ទាំងដែលមានអ្នកយាមការពារគ្រប់ពេល។

២/ មានសម្លេងគ្រលួចស្រែកហៅអោយជួយពីតាមប្រហោងជញ្ជាំងល្អាង តែពេលសមត្ថកិច្ចទៅដល់មិនឃើញអ្វីនោះទេ។ ៣/ ទាហានដែលចូលរួមក្នុងបេសកកម្មនេះភាគច្រើនចេះតែងងឹតមុខរកក្អួត ទាំងដែលសុខភាពនៅល្អ។ ៤/ គ្រប់អ្នកដែលយាមមាត់ល្អាងចាប់ពីម៉ោង ៣យប់ឡើងទៅ នឹងលឺសម្លេងចម្លែកមួយ តែមិនមាននរណាម្នាក់ច្បាស់ថាជាសម្លេងអ្វីអោយប្រាកដទេ។ ៥/ គ្រប់កងកម្លាំង NAVY SEAL ដែលត្រូវបានហ្វឹកហាត់សតិយ៉ាងរឹងមាំ គ្រាន់តែឈានជើងចូលល្អាងស្រាប់តែមានអារម្មណ៍ភ័យខ្លាច ដូចជាមានអ្វីម៉្យាងតាមសំលឹងរហូត។ ៦/ មានអ្នកចូលរូបម្នាក់ជាជនជាតិថៃសុទ្ធសាត តែពេលចូលរូបបែរជាប្តូរសម្លេងទៅជាភាសាបែបថៃឥសានបន្តិច ខ្មែរបុរាណបន្តិច ធ្វើអោយមិនមាននរណាស្តាប់យល់។

៧/ មានហេតុការណ៌មនុស្សម្នាក់ដែលគេស្គាល់មុខថាជាចៅហ្វាយខេេត្តឈៀង រ៉ាយ បានរត់ចូលក្នុងល្អាងយ៉ាងប្រញាប់ប្រញាល់មិនមាននរណាតាមចាប់ទាន់ ទាំងដែលតាមពិតលោកចៅហ្វាយខេត្តពិត កំពុងអង្គុយក្នុងតង់វេទិកា។ ៨/ ក្រុមសង្គ្រោះតែងតែឃើញមានស្រមោលខ្មៅស្ទុងៗ ពេលខ្លះដើរតាម ពេលខ្លះនៅមួយកន្លែងហាក់ដូចជាកំពុងសម្លក់មកពួកគាត់ ធ្វើអោយគ្រប់គ្នាខ្លាចមិនហ៊ានទៅណាមកណាតែម្នាក់ឯង។ ៩/ ទូទាំងខេត្ត ឈៀង រ៉ាយ រាំងភ្លាំងរហូតតាំងពីថ្ងៃបាត់ក្មេងមក តែរឿងដែលចម្លែកនោះ គឺមេឃភ្លៀងតែតំបន់ភ្នំនេះប៉ុណ្ណោះ។ ១០/ ចុងភៅធ្វើម្ហូបម្នាក់បាននិយាយថា មានក្រុមមនុស្សមួយក្រុម ស្លៀកពាក់ដូចក្នុងរបាំយីកេ មកសុំបាយហូប តែគាត់មិនបានចាប់អារម្មណ៍ព្រោះនឹកស្មានជាក្រុមអ្នកចូលរូប ទាំងដែលក្រុមអ្នកចូលរូបនោះស្លៀកសំលៀកបំពាក់ធម្មតាៗ។ ១១/ ពេលថ្ងៃកើតហេតុដំបូងអ្នកភូមិម្តុំនោះនាំគ្នាមកមើលផ្លូកទឹកផ្លូកដី តែពេលដែលពួកគាត់ត្រឡប់ទៅផ្ទះវិញក៏ចាប់ផ្តើមឈឺ ហើយចេះតែស្រមៃឃើញ យក្ស និង ខ្មោច ទើបធ្វើអោយបច្ចុប្បន្ន ស្ងាត់ឈឹងមិនមានអ្នកភូមិណាហ៊ានមកមើលទៀតទេ។ ១២/ ការធ្វើការរុករកចេះតែជួបឧបសគ្គមិនចេះចប់ ពេលខ្លះ ឡានដេរមិនឆេះ ឧបករណ៍គាំងខូច ភ្លើងរលត់ជាញឹកញយ ទាំងដែលរបស់ទាំងនោះសុទ្ធតែនៅថ្មីទាំងអស់។