បើអាណិតជួយស៊ែរម្នាក់មួយផង! ស្រីស្អាត ខារ៉ាអូខេ​ម្នាក់ ស្រែកយំព្រោះ ក្រុមចោរ​ឆក់​កាបូបស្ពាយ​ នាងបានសម្រេច

268

(ភ្នំពេញ)៖ នារី​​អ្នក​បម្រើការ​ខារ៉ាអូខេ​ម្នាក់ស្រែកយំ ព្រោះតែក្រុមចោរ​ឆក់​កាបូបស្ពាយ​ពីគាត់យកទៅបាត់។ ហេតុការណ៍នេះបានកើតឡើងកាលពី​វេលា​ម៉ោង២និង២០នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ ត្រង់ចំណុច​ខាងក្រោយ​អតីត​ខារ៉ាអូខេ ញ៉ូ​ស្តារ តាម​បណ្តោយ​ផ្លូវលំ​បេតុង​១០B ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

នារី​រងគ្រោះ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ប្រាប់ថា ខ្លួន​មាន​អាយុ២១ឆ្នាំ ជា​បុគ្គលិក​បម្រើការ​នៅ​ខារ៉ាអូខេ ញ៉ូ​ស្តារ ស្នាក់នៅ​សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក មាន​ស្រុកកំណើត​នៅឯ​ខេត្តសៀមរាប។

នៅ​មុនពេល​កើតហេតុ គាត់​បានធ្វើ​ដំណើរ​ថ្មើរជើង​តែម្នាក់ឯង តាម​បណ្តោយ​ផ្លូវ​១០B ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ដែល​ទើបតែ​ចេញ​មកពី​កន្លែងធ្វើការ​បំណង​ដើរទៅ​ផ្ទះ​របស់​មិត្ត​ភ័​ក្ត ដែល​នៅក្បែរ​កន្លែងកើតហេតុ។ លុះ​មកដល់​ចំណុចកើតហេតុ ក៏​ស្រាប់តែ​លេចមុខ​ក្រុម​ជនសង្ស័យ​ចំនួន​ពីរ​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ មកពី​ក្រោយ រួច​បានធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ពី​នាង ដែល​ស្ពាយ​នៅ​នឹង​ស្មារ​បានសម្រេច បណ្តាល​ឲ្យ​នាង​ដួល​រងរបួស​រលាត់​ដៃរ​លាត់​ជើង។ បន្ទាប់ពី​ធ្វើ​សកម្មភាព​ហើយ ក្រុមចោរ​បាន​បន្ថែម​ល្បឿន ជិះ​រត់គេចខ្លួន​បាត់ស្រមោល​ដោយ​សុវត្ថិភាព ៕

បើអាណិតគាត់ជួយស៊ែរម្នាក់មួយផង!