មិនទាន់បានប៉ុន្មានផងស្រាប់តែ ឱក សុគន្ធកញ្ញា ត្អូញត្អែរបាត់ទៅហើយរឿងមិនបាន…

1525

(ភ្នំពេញ)៖ មានប្រិយមិត្តជាច្រើនតែងតែទន្ទឹងរង់ចាំមើលរឿងស្នេហារបស់តារាចម្រៀងស្រី ឱក សុគន្ធកញ្ញា ហើយថ្មីនេះនាងក៏បានរកឃើញគូស្នេហ៍ព្រមទាំងភ្ជាប់ពាក្យរួចរាល់ហើយដែរកាលពីពេលថ្មីៗកន្លងទៅ។ស្របពេលមិនទាន់កំណត់ថ្ងៃរៀបការផងនោះស្រាប់តែគេឃើញនៅលើគណនីហ្វេសប៊ុករបស់តារាចម្រៀងស្រីរូបនេះបានស៊ែររូបភាពបែបកំប្លែងផ្អែមល្ហែមរវាងសត្វឆ្កែមួយគូ នាងបែរត្អូញត្អែរថាមិនទាន់មានអីស្វីតនឹងគេ។ គូ​ដ​ណ្តឹងប្អូនប្រុសថៅកែហង្សមាសរូបនេះបាននិយាយថា «ហើយស្វីតអីស្វីតយ៉ាងហ្នឹង..! កាលណាបាន សម្បត្តិ​មានអីស្វីតហ្នឹងគេដែទៅ..?»។

ការលើកឡើងរបស់ ឱក សុគន្ធកញ្ញា នៅពេលនេះត្រូវនាងឆ្លើយឆ្លងប្រាប់អ្នកគាំទ្រថាការត្អូញរបស់នាងពេលនេះគឺអាណិតឆ្កែរបស់នាងតែប៉ុណ្ណោះពុំមែនសម្តៅលើនាងផ្ទាល់ឡើយ។  ចំពោះខ្លួនគឺមានគូដណ្តឹង និងមានពេលវេលាសម្រាប់គ្នារួចទៅហើយគឺរង់ចាំតែថ្ងៃរៀបការមកដល់តែប៉ុណ្ណោះ៕