លើសពេកទេដឹង! សុភ័ក្ត្រ កុសុម៉ា បញ្ចេញមនុស្សល្អក្នុងចិត្ត តែចុងក្រោយធ្វើឲ្យអ្នកគាំទ្រស្រឡាំងកាំង

459

(ភ្នំពេញ)៖ សុភ័ក្ត្រ កុសុម៉ា ដែលជាតារា​ពហុ​ជំនាញ​ ពេលនេះ​កំពុង​តែ​លេច​ធ្លោ​ និងមានប្រជាប្រជាប្រិយភាពខ្លាំង ស្រាប់តែពេលនេះបានបញ្ចេញរឿងនៅក្នុងចិត្ត មកបង្ហាញទស្សនិកជនទាក់ទងទៅនឹងរឿងស្នេហាបែបដ្រាម៉ាលេង ។ នេះបើយោងតាមហ្វេសប៊ុក ឈ្មោះ Sopheak Kosoma បានឱ្យដឹងថា

« ជួបហើយ ហើយគាត់ល្អលើសពីល្អ ល្អលើសពីនេះរាប់រយដងនិយាយមិនអស់ទេ បើខ្ញុំរៀបរាប់បងប្អូននារីប្រាកដជាច្រណែននឹងអូន ហាហា គាត់មិនជាអ្នកមានហើយក៏មិនជាអ្នកអត់ តែគាត់ទាស់ត្រង់ម្យ៉ាងខ្ចីលុយមិនដែលសង ហាហា អរគុណដែលបានមើលថែរនឹងទទួលយកអ្វីដែលខ្ញុំមាន (លួងខ្លួនឯងកុំអោយគេថាយើងអត់មានអ្នកយក)»។