ហួសចិត្តណាស់! ប្តីរវល់ដើរផឹកស៊ីមិនចូលផ្ទះ ប្រពន្ធឈឺពោះសម្រាលកូន អ្នកជិតខាងប្រកាសហៅ…

346

(កណ្តាល)៖ រឿងរ៉ាវដ៏មហាហួសចិត្តមួយបានលេចឡើងនៅលើបណ្តាញ បង្ហាញឲ្យសាធារណៈជនមើលឃើញនិងដឹងឮជាមួយនឹងការហួសចិត្តគ្រប់ៗគ្នា ដែលថា ថ្ងៃប្រពន្ធឈឺពោះសម្រាលកូន ក៏លោកប្តីត្រូវរវល់ដើរផឹកស៊ី ភ្លេចផ្ទះ រហូតត្រូវអ្នកជិតខាង ដែលបានជួយនាំប្រពន្ធមកពេទ្យសម្រាលកូន ប្រកាសក្នុងហ្វេសប៊ុក ហៅឲ្យមកមើលប្រពន្ធនៅក្នុងពេទ្យ។ ក្នុងសារ ដែលប្រកាសពីអ្នកជិតខាងជួយយកអាសារនាំស្រ្តីឈឺពោះសម្រាលកូនចំគ្រាលោកប្តី រវល់ដើរផឹក ដែលបានយករូបភាពប្តីប្រពន្ធពួកគេមកផុសជាច្រើនសន្លឹក មានទាំងរូបថតថ្ងៃរៀបការរូប អនុស្សាវរីយ៍រួមនឹងរូបថតសម្រាកក្នុងពេទ្យ ដែលបង្ហាញថា នៅមន្ទីពេទ្យបង្អែកមានជ័យក្រុងតាខ្មៅ។

ក្នុងនោះ គណនីហ្វេសប៊ុកឈ្មោះ យុ កាម៉ីន បានរៀបរាប់ឲ្យមហាជនបានដឹងថា «សូមពឹងបងប្អូននៅស្វាយរលំ​ផង បើបានឃើញគាត់ជួយប្រាប់ផងថាប្រពន្ធឈឺពោះកើតកូន នៅពេទ្យជ័យជំនះ»។ បន្ថែមសារទទួចសុំចិត្តអ្នកប្រើប្រាស់បណ្តាញសង្គមជួយផ្សព្វផ្សាយដំណឹងនេះ ជូនប្តីស្រ្តីដែលឈឺពោះសម្រាលកូនចំវេលាប្តីរវល់ដើរផឹកនេះ ក៏បានលើកពីបញ្ហាប្រឈមរបស់ស្រ្តីកម្សត់រូបនេះថា «សំខាន់នោះគាត់គ្មានលុយមួយរៀលទេ បាននាក់ជិតខាងនិងរូបខ្ញុំផ្ទាល់ជួយយកមកពេទ្យ ព្រោះកូនកើតមុនថ្ងៃ បើបានឃើញគាត់សូមជួយទេមកលេខ ដោយក្តីអនុគ្រោះផង 098858080ជួយសែបន្តផងហ្វែន» ។