ចុមតិចអត់ដឹងចុះ! ស្បែក​ស្អាត ដោយសារ​ទឹក

135

(សម្រស់)៖ អ្នកអាចបន្ថែមសំណើមដល់ស្បែក ធ្វើឲ្យស្បែកមុខ និងស្បែកសព្វរាងកាយទន់រលោងស្អាត ដោយការទំលាប់ទទួលទានទឹកឲ្យច្រើនៗ ក្នុងមួយថ្ងៃៗ។ បរិមាណទឹកដែលអ្នកត្រូវទទួលទាន គឺឲ្យបាន ៨ ទៅ ១០កែវ ប៉ុន្តែដើម្បីទទួលទានឲ្យបាន នៅក្នុងបរិមាណនេះ អ្នកត្រូវដឹងថា ត្រូវទទួលទានបែបណា? មិនមែនឲ្យអ្នកទទួលទានតែ ១ដង ឲ្យគ្រប់បរិមាណខាងលើនេះទេ គឺអ្នកត្រូវបែងចែកការទទួលទាន ឲ្យបានខ្ជាប់ខ្ជួនពេញមួយថ្ងៃ ឬអាចទទួលទាន តាមការណែនាំដូចខាងក្រោម៖

– ​ពេលភ្ញាក់ពីគេងទទួលទានទឹក ១ ឬ ២កែវ។
– ​មុនពេលអាហារព្រឹកទទួលទានទឹក ១ កែវកន្លះ។
– ​ពេលអាហារព្រឹក ដល់ថ្ងៃត្រង់ ទទួលទានទឹក១កែវ។
– ក្រោយអាហារថ្ងៃត្រង់ទទួលទានទឹក ១កែវកន្លះ។
-​ ពេលរសៀល ដល់ល្ងាច ទទួលទានទឹក ១កែវ។
-​ ក្រោយពេលអាហារល្ងាច ទទួលទានទឹក ១ កែវកន្លះ។
– ​មុនពេលចូលគេង ទទួលទានទឹក ១កែវ។

ប្រសិនបើអ្នកបែងចែក ការទទួលទានទឹកដូចខាងលើនេះ ខ្ជាប់ខ្ជួន នឹងធ្វើឲ្យរាងកាយរបស់អ្នក បានទទួលបរិមាណទឹកគ្រប់គ្រាន់ ហើយក្រៅពីនេះ អ្នកអាចបន្ថែមការទទួលទាន ទឹកផ្លែឈើផ្សេងៗ តាមចំណង់ចំនូលចិត្តរបស់អ្នក។
បរិមាណទឹកស្អាត ដែលអ្នកទទួលទានបានគ្រប់គ្រាន់ សម្រាប់តម្រូវការរបស់រាងកាយ និងជួយសំអាតរាងកាយ ផ្តល់សំណើមដល់ស្បែកឲ្យរលោងភ្លឺថ្លា។ ប្រសិនបើអាកាសធាតុក្តៅ គួរប្រើវិធីទទួលទានទឹកម្តងបន្តិចៗ តែញឹកញយដងបាន៕