គេង ​ដើម្បី​សម្រស់​របស់​អ្នក ​កាន់​តែ​ស្រស់​ស្អាត!

322

(សុខភាព)៖ បណ្តាតារាបង្ហាញម៉ូដ ស្រីស្អាតនានាប្រាកដជាស្គាល់ពាក្យថា គែដើម្បីសម្រស់ ឬគេងឲ្យស្រស់ស្អាត នេះហើយ ព្រោះការគេងលង់លក់នេះ និងជួយឲ្យស្បែក ទាំងស្បែកមុខ និងស្បែកសព្វរាងកាយរបស់ស្រ្តី មើលទៅភ្លឺរលោងជានិច្ច។ ការអត់ងងុយ ឬមិនបានគេង សូម្បីត្រឹមត១យប់ក៏ដោយ ក៏នឹងបង្ហាញផលឲ្យឃើញយ៉ាងច្បាស់ថា ស្បែកមុខមានស្នាមជ្រីវជ្រូញ និងស្លេកស្លាំង។ ហើយប្រសិនអត់ងងុយ លើសពីមួយយប់ ឬគេងមិនបានគ្រប់គ្រាន់ នឹងផ្តល់ផលឲ្យកែវភ្នែកមិនស្រស់ថ្លា ហើយស្បែកសព្វរាងកាយ មើលទៅមិនស្រស់ថ្លា គ្មានពន្លឺឡើយ។ ផ្ទុយទៅវិញស្បែករបស់អ្នក និងតឹងណែនរលើបរលោងផូរផង់ គ្មានស្នាមជ្រួញបាន ប្រសិនបើអ្នកបានគេង​ យ៉ាងលក់ស្កប់ស្កល់ គ្មានកង្វល់ផ្សេងៗមករំខាន ប្រមាណ ៧ ទៅ ៩ ម៉ោងពេញ។

អ្នកគួរចងចាំថា ប្រសិនបើអ្នកបានគេង ៦ម៉ោង ចាត់ទុកថាល្អ តែពុំមែនជារូបមន្តរបស់ការ​គេង ដើម្បីសម្រស់ឡើយ ប៉ុន្តែបើគេងតិចជាង៦ម៉ោង ចាត់ទុកថា ជាការបំផ្លាញសុខភាព របស់ស្បែកដោយប្រយោល និងប្រសិនបើអ្នកគេងច្រើនជាង៨ម៉ោង ក៏មិនល្អដែរ ព្រោះអុកស៊ីសែនក្នុងស្បែក នឹងអស់មិនជួយឲ្យស្បែកស្រស់ស្អាតទេ ដូច្នេះការគេងដែលសមស្របសម្រាប់ ឲ្យស្បែកស្រស់ស្អាត គឺក្នុងចន្លោះពី​៧ទៅ ៨ម៉ោងក្នុងមួយថ្ងៃ៕