កញ្ញា ឱក សុគន្ធកញ្ញា សម្រេចចិត្តញ៉ាំមីលើឆាកលើកដោយសារតែ…

167

(ភ្នំពេញ)៖ ពិតជានឹកស្មានមិនដល់មែនតារាចម្រៀងស្រីល្បីយូរឆ្នាំ ឱក សុគន្ធកញ្ញា បង្កការភ្ញាក់ផ្អើលលើឆាកតន្ត្រី ដែលគ្រប់គ្នាសុទ្ធតែលាន់មាត់ថា «តាំងពីកើតពោះម៉ែមកមិនដែលឃើញ សុគន្ធកញ្ញា ញ៉ាំមីលើឆាកទេ ទើបតែពេលនេះទំនងជានាងឃ្លានខ្លាំងហើយមើលទៅ» ខណៈនាងញ៉ាំនោះមានទស្សនិកជនរាប់សិបនាក់កំពុងទស្សនា ហើយនាងនិយាយថា «អ្នកណាទ្រាំបាន ហេវហើយ សូមទោសខ្ញុំញ៉ាំហើយ»។

តែយ៉ាងណាហូបមីកណ្តាលឆាតនោះ ត្រូវបានអ្នកចូលក្បែរតារាចម្រៀងសម្រស់ប្រិមប្រិយ ឱក សុគន្ធកញ្ញា លួចបង្ហើបថា «មិនមែនជាបំណងរបស់នាងទេ តែវាជាកម្មវិធីផលិតផលមីហ្គោលតម្រូវតែប៉ុណ្ណោះ» តែជាសំណាងមួយដែលធ្វើឲ្យអ្នកគាំទ្របានឃើញពីការញ៉ាំរបស់តារាចម្រៀងល្បី សុគន្ធកញ្ញា គឺអាចនិយាយបានថា «មានភាពរហ័សរហួស» ដែលនាងនៅផ្ទះក៏ធ្លាប់ប្រាប់ថា «ខ្ញុំញ៉ាំតែអញ្ចឹង»។

Gepostet von Khmer Post am Dienstag, 10. Juli 2018