តែ​បៃតង ជួយ​ឲ្យ​មាន​ ការ​ចង​ចាំ​បាន​ល្អ!

165

ក្រុមអ្នកស្រាវជ្រាវ ជនជាតិចិននិយាយថា សារជាតិគីមីនៃតែបៃតង អាចមានឥទ្ធិពលដល់ការបង្កើតកោសិកា របស់ខួរក្បាល ដែលវាផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ដល់ការចងចាំ ព្រមទាំង ការសិក្សា។

លោកសាស្រ្តាចារ្យ Yun Bai នៃមហាវិទ្យាល័យវិទ្យាពេទ្យ Chongqing ប្រទេសចិន នឹងក្រុមការងាររបស់គាត់ បានផ្តោតទៅលើ និងសិក្សាអំពីសរីរាង្គគីមី epigallocatechin-3 gallate ដែលត្រូវបានគេស្គាល់ថា EGCG ដែលវាជាសារជាតិប្រឆាំង អុកស៊ីតកម្មនៅក្នុងតែបៃតង។

លោក Yun Bai បាននិយាយថា «តែបៃតងគឺជាប្រភេទភេសជ្ជៈ ដ៏មានប្រជាប្រិយភាពនៅក្នុងពិភពលោក។ ម្យ៉ាងវិញទៀត អ្នកវិទ្យាសាស្ត្រជាច្រើនរូប បានចាប់អារម្មណ៍ទៅលើការប្រើប្រាស់របស់វា សំរាប់ជួយការពារជំងឺសសៃឈាមបេះដូង ក៏ប៉ុន្តែបច្ចុប្បន្នមានភស្តុតាងថ្មី បានបង្ហាញឲ្យឃើញថា សារជាតិគីមីរបស់វា ប្រហែលជាមានឥទ្ធិពលវិជ្ជមានដល់ប្រព័ន្ធ កោសិការបស់ខួរក្បាល»