អាហារ​ ដែលមិន​ធ្វើឲ្យ​លោក​អ្នកធាត់

216

(សុខភាព)៖ ការទទួលទានអាហារ មិនមែនសុទ្ធតែធ្វើឲ្យធាត់ទាំងអស់នោះទេ ព្រោះថា មានអាហារមួយចំនួន ជួយទប់ទល់នឹងភាពធាត់ ធ្វើឲ្យអ្នកមានរាងស្វែលស្អាត។

– តៅហ៊ូ៖ មានជីវជាតិអាហារច្រើន ដែលមានប្រយោជន៍ដូចជាវីតាមីន B សារធាតុដែក កាល់ស្យូម និងអាស៊ីតអាមីណូ ដែលអាចនិយាយបានថា តៅហ៊ូមានប្រូតេអ៊ីន គ្រប់ប្រភេទហើយវាថែមទាំងងាយរំលាយ ជាសាច់សត្វទៀតផង សមស្របបំផុត សម្រាប់អ្នកចង់សម្រកទំងន់ ព្រោះក្រោយពេលទទួលទានតៅហ៊ូ រួចនឹងមានអារម្មណ៍ថា ឆ្អែតបានយូរ មិននឹកចង់ទទួលបានចំណីចំណុក ផ្សេងទៀត។

– សណ្តែក និងគ្រាប់ធុញ្ញជាតិ៖ មានកាបូអ៊ីដ្រាត ដែលជួយនៅក្នុងការគ្រប់គ្រងទំងន់ខ្លួន ពិសេសពពួកសណ្តែកសំបករឹង និងគ្រាប់ធុញ្ញជាតិផ្សេងៗដូចជា គ្រាប់អាល់មុន គ្រាប់ស្វាយចន្ទី សណ្តែកដី គ្រាប់ផ្កាឈូករ័ត្ន និងគ្រាប់ល្ពៅជាដើម។

– ម្ទេស៖ 
មានសារធាតុខែបសៃស៊ីន ដែលអាចជំរុញដល់ដំណើរការប្រព័ន្ធ ដុតបំផ្លាញថាមពល ឲ្យធ្វើការកាន់តែប្រសើរ ធ្វើឲ្យជាតិខ្លាញ់ត្រូវបានដុតបំផ្លាញ បានយ៉ាងងាយ។

– អង្ករសំរូប៖ ជាអង្ករដែលផ្តល់គុណតម្លៃ ផ្នែកអាហារខ្ពស់បំផុត ហើយអ្វីដែលសំខាន់នោះ គឺមានកាកសសៃអាហារ ដែលជួយឲ្យប្រព័ន្ធបញ្ចេញចោល ធ្វើការបានកាន់តែប្រសើរជៀសផុត ពីបញ្ហាក្បាលពោះយារធ្លាក់៕