ស្រីៗចង់បានជើងស្អាតមែនទេ? តោះអាននឹងចែករំលែកម្នាក់មួយផង!

205

ជើងគឺជាអវៈយវៈមួយដ៏សំខាន់ ដើម្បីជួយលើកសម្រស់នារី ឲ្យស្រស់ស្អាត និងមានភាពទាក់ទាញ ដល់មនុស្សម្នាឲ្យ ងាកមកចាប់អារម្មណ៍លើខ្លួន ជាពិសេសបុរសៗ។ ហេតុដូច្នេះហើយ ដើម្បីឲ្យជើងទទួលបានភាពស្រស់ស្អាត អ្នកគួរតែ៖

១៖ ប្រើប្រាស់ក្រែម អ្នកអាចធ្វើឲ្យជើងរបស់អ្នក មានភាពស្រស់ស្អាត ដោយការប្រើប្រាស់ក្រែមលាបស្បែក។ អ្នកគ្រាន់តែយកក្រែមលាបស្បែកនោះ មកលាបជើងជារៀងរាល់ថ្ងៃ។ មួយវិញទៀត អ្នកក៏អាចប្រើប្រាស់ បន្ទះបំបាត់ជាតិខ្លាញ់ក៏បាន ដើម្បីជួយធ្វើឲ្យជើងរបស់អ្នក ស្រឡូនស្អាត។

២៖ ត្រាំជើងនៅក្នុងទឹកក្តៅឧណ្ណៗនឹងទឹកត្រជាក់ ការត្រាំជើងនៅក្នុងទឹកទាំងនេះ វាមានសមត្ថភាពកាត់បន្ថយ ការឈឺចាប់របស់ជើង ថែមទាំងជួយឲ្យចរន្តឈាមឲ្យ មានដំណើរការបានល្អ។

៣៖ ការម៉ាស្សា ការម៉ាស្សាជើងគឺជាវិធីដ៏ល្អ ដែលអាចជួយបន្ធូរបន្ថយភាពហត់នឿយ របស់យើង។
ការដើរជើងទទេ ការដើរជើងទទេ គឺជាវិធីតាមបែបធម្មជាតិ ដែលជួយឲ្យសាច់ដុំជើងមានភាពរឹងមាំ តែអ្នកមិនត្រូវដើរជើងទទេញឹកញាប់ពេកទេ ពីព្រោះថា វាជាមូលហេតុចំបងដែលងាយនឹងឆ្លងមេរោគ។

៤៖ សម្អាតក្រចកជើង ឧស្សាហ៍សម្អាតក្រចកជើង ដោយការប្រើប្រាស់ច្រាស់រូសជើង លាយជាមួយនឹងសាប៊ូ និងក្រូចឆ្មានោះអ្នកនឹងមានប្រអប់ជើងស និងនាំមកនូវអនាម័យផ្ទាល់ខ្លួន៕