ចង់ស្រកក្បាលពោះមែនទេ? មានអីពិបាកសាកវិធវិធីនេះបាន

392

រាជធានីភ្នំពេញ៖ បើយោងតាមការស្រាវជ្រាវរបស់បរទេស បានឱ្យដឹងថាភេសជ្ជៈម្យ៉ាងឈ្មោះថា Chupa​ panza គឺជាភេសជ្ជៈផ្សំពីគ្រឿងទេសធម្មជាតិ ដែលជួយកម្ចាត់ខ្លាញ់ក្បាលពោះបានយ៉ាងពូកែ។

ខាងក្រោមនេះជាការណែនាំ៖

គ្រឿងផ្សំ៖
– ក្រូចឆ្មា​ ១​ផ្លែ
– ត្រសក់​ ១​ផ្លែ
– ស្លឹក​ជី​អង្កាម​ ១០ ទៅ ១២សន្លឹក​
– ខ្ញី​ឈូស​រួច​ ១ ​ស្លាបព្រា​បាយ​
– ទឹក​សុទ្ធ​ ៩​ ពែង​

វិធីធ្វើ និងការអនុវត្ត៖

– យកគ្រឿងផ្សំទាំងអស់លាយចូលគ្នាដាក់ក្នុងក្រឡកែវមួយគ្របឱ្យជិត ដាក់ក្នុងទូរទឹកកកមួយយប់។
– ពិសា ១ កែវរៀងរាល់ព្រឹក នឹងជួយកម្ចាត់ខ្លាញ់ក្បាលពោះយ៉ាងល្អ។

ចំណាំ៖ ភេសជ្ជៈ Chupa​ panza មានប្រសិទ្ធភាពខ្លាំងក្នុងការកម្ចាត់ខ្លាញ់ក្បាលពោះ ហើយជួយបន្ថយការស្រេកឃ្លាន ទប់ស្កាត់ការឡើងទម្ងន់ និងខ្លាញ់ក្បាលពោះឡើងមកវិញផងដែរ៕

ប្រភពោះ សុខក្រម(Sokhakrom)