ក្រោយទំនាក់ទំនងស្នេហាកាន់តែផ្អែមល្ហែម ឌី សូនីតា កាន់តែ…

210

(ភ្នំពេញ)៖ ក្រោយពីប្រិយមិត្តបានដឹងពីទំនាក់ទំនងរបស់តារាសម្ដែងពីរដួងគឺលោក អេឡិច ហ្សូរ៉ា និងកញ្ញា ឌី សូនីតា តែងតែបង្ហាញភាពស្និទ្ធស្នាលជាមួយគ្នាមិនថាតែក្នុង និងក្រៅឆាកនោះទេ។ជាមួយទំនាក់ទំនងដ៏ស្និទ្ធស្នាលរបស់អ្នកទាំងពីក៏ធ្លាប់មានបណ្ដាអ្នកគាំទ្រសួរបញ្ជាក់ថា«តើអ្នកទាំងពីមានទំនាក់ទំនងស្នេហាជាមួយពិតប្រាកឬ គ្រាន់តែជាការសម្ដែងទេ?»។

យ៉ាងណាមិញចម្ងល់នេះនៅមិនទាន់មានការបកស្រាច្បាស់នៅឡើយពីភាគីទាំងសងខាង តែបានដឹងត្រឹមអ្នកស្និទ្ធស្នាលប៉ុណ្ណោះទម្លាយថា«ឌី សូនីតា កាន់តែស្អាតស្នេហាកាន់តែផ្អែមល្ហែម»។ដូចនេះក៏អាចសន្និដ្ឋានបានខ្លះហើយថាតារាពីរដួងនេះពិតជាទំនាក់ទំនងស្នេហាជាមួយគ្នាពិតមែនទោះបីមិនមានការបកស្រាយច្បាស់ក៏ដោយ។