ចុមថ្មីចែសទៀតហើយ! កញ្ញា Catherine ថាអ្នករិះគន់ស្រីៗស្លៀកពាក់ស៊ីចស៊ី ជាមនុស្សមិនចេះ​ការពារ​វប្បធម៌ខ្មែរ

110

(ហ្វេសប៊ុក)៖ ថ្មីៗនេះកញ្ញា Catherine បានចេញវីដេអូក្លីបមួយមានរយៈពេលប្រមាណជា​ជិត៤នាទី ដោយបានធ្វើការវ៉ៃប្រហារដល់អ្នកដែល​ព្រហើនហ៊ានរិះគន់ស្ត្រីដែលនិយមស្លៀកសំលៀកបំពាក់ ស៊ីចស៊ី លិចលើ លិចក្រោម ថាជាមនុស្សមិនល្ងង់មិនចេះប្រវត្តិសាស្ត្ររបស់ខ្លួន និងជាមនុស្សមិនចេះអោយតម្លៃការពារវប្បធម៌ខ្មែរពីបុរម្យបុរាណមក។

កញ្ញា Catherine ត្រូវបានមហាជនរិះគន់ងើបមុខមិនរួច នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ក្រោយពេលកញ្ញាបានចេញវិដេអូ រៀបរាប់ពីអ្នកដែលតែងតែទើសពួកស្រីៗស្លៀកខ្លីស៊ីចស៊ី អោយចេះសម្លឹងមើលប្រវត្តិសាស្ត្ររបស់ខ្មែរ ដែលបានចង់ក្រងទាំងរូបភាព ទាំងឯកសាររបស់អ្នកប្រវត្តិវិទូមួយចំនួនរបស់ពិភពលោក។

កញ្ញាបានលើកឡើងនូវអំណះអំណាងជាច្រើនដើម្បីការពារទង្វើរបស់ស្ត្រីៗដែលចូលចិត្តស្លៀកពាក់ខ្លីថែមទៀតផង។ ជាពិសេសកញ្ញាបានសួរសំនួរទៅអ្នករិះគន់ទាំងអស់ថា តើមានដែលរៀនវប្បធម៌ខ្មែរដែលឬទេ? តើវប្បធម៌ខ្មែរត្រង់ចំណុចណាដែលនិយាយថា ការស្លៀកខ្លីនាំអោយបំផ្លាញវប្បធម៌របស់ជាតិ? ហើយតើនរណាគេជាអ្នកកំណត់ថាធ្វើបែបនេះខុស ធ្វើបែបនេះបានត្រូវ?

ស្លៀកពាក់ខ្លីខូចវប្បធម៌ដែរ?

គេនិយាយថា ការស្លៀកពាក់ខ្លី គឺធ្វើឲ្យខូចវប្បធម៌ខ្មែរ។ ប៉ុន្តែវាអ៊ីចឹងមែនអត់? ហើយអ្នកដែលនិយាយនោះ មានដែលដឹងអ្វីខ្លះពីវប្បធម៌ខ្មែរដែរ? ហើយពេលដែលនិយាយថាខូចវប្បធម៌ហ្នឹង ខូចវប្បធម៌ត្រង់ណា? ជំនាន់ណា? មើលវីដេអូនេះហើយ ជួយវិភាគម្នាក់មួយម៉ាត់ៗមក។បញ្ជាក់៖ មានប្រភពខុសៗគ្នាដែលនិយាយអំពីឆ្នាំដែលលោក ជីវ តាខ្វាន់ បានមកប្រទេសខ្មែរ។ ប្រភពអត្ថបទជាភាសាខ្មែរនិយាយថាឆ្នាំ១២៩២ រី​ឯប្រភពអត្ថបទជាភាសាអង់គ្លេសនិយាយថាឆ្នាំ១២៩៦។Link ការស្ទង់មតិ៖ https://goo.gl/BDSzvHវីដេអូនេះ គឺជាការសហការជាមួយនឹង Healthogo. សម្រាប់ព័ត៌មានបន្ថែមពី App នេះ អាចចូលទៅ https://www.facebook.com/healthogo/បើចូលចិត្តវីដេអូនេះ កុំភ្លេច Like និង Share ប៉ុន្តែកុំ Download ហើយ Upload ឡើងវិញដោយមិនមានការអនុញ្ញាតិ។អរគុណដែលបានមើល ហើយជួបគ្នានៅសប្តាហ៍ក្រោយ!Click Caption for subtitles.It's said that wearing short or provocative clothes ruins Khmer culture, but is that really the case? And for those who say that, how much do they really know about Khmer culture? When you say ruining Khmer culture, which part of it? Which era? Leave your thoughts in the comment after you watch this video.Different sources tell different dates for Zhou Daguan's arrival in Cambodia. A Khmer source said 1292, while an English source said 1296.Link to the survey: https://goo.gl/BDSzvHThis video is supported by Healthogo. For more information about this app, please go to: https://www.facebook.com/healthogo/If you enjoyed this video, don't forget to like and share it, but please don't download and reupload this video without permission.Thank you for watching, and I'll see you next week.Lots of love,Cath

Gepostet von A Dose of Cath am Freitag, 18. August 2017