នីឡា ភ័យឡើងញ័រខ្លួន ក្រោយត្រូវមនុស្សមួយក្រុមព្យាយាមតាម…

499

(ភ្នំពេញ)៖ ពិតជារឿងមួយដែលគួរឲ្យភ្ញាក់ផ្អើលចំពោះតារាកំប្លែងវ័យក្មេង វ៉ាន់ នីឡា ដែលត្រូវបានមនុស្សមួយក្រុមដែលគេសង្ស័យថាជាចោរបានឆក់យកទូរស័ព្ទរបស់នាងខណៈពេលដែលកំពុងជិះលើកង់បី ធ្វើឲ្យនាងមានភាពភ័យខ្លាចយ៉ាងខ្លាំងនៅពេលដែលជួបបែបនេះជាលើកដំបូង ។

តែជាសំណាងល្អ ចោរឆក់មិនបាននោះទេ ដោយនាងបានធ្វើការទាញយកមកវិញទាន់ពេល រីឯចោរដែលបានឆក់នោះមានគ្នាចំនួន២ម៉ូតូ ដើម្បីធ្វើសកម្មភាពផងដែរ ។ ក្រោយពីរឿងហេតុដ៏ភ័យបុកពោះនេះកើតឡើតលើកូនស្រីលោកតា​វិុចទ័ររួចហើយ មួយសន្ទុះក្រោយមកនាងក៏បានបង្ហោះនឹងសរសេរសារបង្ហោះរូបដែលមើលទៅនាងភ័យឡើងស្លេកមុខមាត់អស់ហើយ ។ មួយវិញទៀតជាការដាស់តឿនដល់មិត្តៗនារីដែលចូលចិត្តបង្ហាញរបស់របរថ្លៃៗឲ្យប្រុងប្រយ័ត្នឲ្យមែនទែនក្រែងថ្ងៃណាមួយស៊យជួបរឿងបែបនេះ ការពារវាប្រសើរជាងព្យាបាល ។