ចែករំលែកឲ្យស្រីៗបានដឹងផង! ភេសជ្ជៈ​សម្រាប់​ស្រ្តី ​មាន​រដូវ​មិន​ទៀង​ទាត់!

759

ពិតជាល្អណាស់សម្រាប់សុភាពនារីយើងដែលមានបញ្ហារដូវមិនទៀងអាចសាកល្បងទាំងអស់គ្នា!

១. ទឹកទំពាំងបាយជូរៈ ទំពាំងបាយជូរ គឺជាផ្លែឈើដែលជួយបន្ថែមល្បឿន ដល់ការរំលាយអាហារ និងផ្តល់ល្អដល់ឈាម សម្រួលដល់ការបន្ទោបង់ និងសម្បូរដោយសារធាតុផូស្វ័រ។ វាមានសារធាតុដែក,កាល់ស្យូម, វីតាមីន B, វីតាមីន C, អាស៊ីដ Tartaric ដែលជាអាស៊ីដសម្រាប់លាងសំណល់នានា ដែលមាននៅក្នុងរាងកាយ។

២. ទឹកការ៉ុតៈ 
មានគុណសម្បត្តិ ក្នុងការលាងសម្អាតថ្លើម និងពោះវៀនព្រមទាំងផ្តល់ផលល្អដល់ថ្លើម និងតម្រងនោម។ វាជួយបំប៉នកោសិកាក្រហម និងបង្កើនសមត្ថភាព ក្នុងការស្រូបយកអុកស៊ីសែន ដល់គ្រាប់ឈាមក្រហម បានរហូតដល់ ៤០០ភាគរយ។ វានឹងជួយឲ្យរដូវទៀងទាត់ តាមធម្មតា។ ម្យ៉ាងវិញទៀត វាសម្បូរដោយវីតាមីន B, B2,B6, អាស៊ីតហ្វូលិក, កាល់ស្យូម, ម៉ាញេស្យូម, ផូស្វ័រ, ប៉ូតាស្យូម, សូដ្យូម និងស័ង្កសីដែលចាំបាច់យ៉ាងខ្លាំង ចំពោះរាងកាយ។

៣. ទឹកផ្លែឈើប៉េសៈ 
មានគុណតម្លៃ ផ្នែកអាហារយ៉ាងច្រើន ព្រោះវាសម្បូរដោយកាកសរសៃ, ម៉ាញេស្យូម, ប៉ូតាស្យូម និងវីតាមីន B សមស្របបំផុតចំពោះអ្នក ដែលចង់សម្រកទម្ងន់ ព្រោះផ្លែប៉េស មានជាតិខ្លាញ់ និងកាឡួរីតិច ហើយថែមទាំងជាថ្នាំព្យាបាលជំងឺទៀតផង៕