អ្នកចូលចិត្តលេងទូរស័ព្ទដល់យប់ជ្រៅគួរតែអាន! ស្រីស្អាតម្នាក់ស្ទើរ​តែត្រូវ​ខ្វាក់ភ្នែក​ ព្រោះ​តែលេង​ទូរស័ព្ទ​ដល់​យប់ជ្រៅ ​នៅ​ទីងងឹត!

437

តារាសម្ដែងស្រីល្បីឈ្មោះនៅប្រទេសថៃម្នាក់ គឺនាង Punyaporn Poonpipat ត្រូវបានពេទ្យរាយការណ៍ថា នាងស្ទើរតែមានបញ្ហាធ្វើឲ្យភ្នែក មើលលែងឃើញ អស់មួយជីវិត ទៅហើយ បន្ទាប់ពីរូបនាងបានចូលសង្គ្រោះ នៅមន្ទីរពេទ្យ។ ការព្យាបាលចូលមន្ទីរពេទ្យភ្លាមៗនេះ គឺបន្ទាប់ពីតារាស្រីវ័យ ៣២ ឆ្នាំរូបនេះ មានអាការៈភ្នែកឡើងក្រហមខ្លាំង មើលទៅគួរឲ្យព្រួយបារម្ភ ទើបនាងសម្រេចចិត្ត ទៅពិនិត្យ ទើបដឹងថាភ្នែករបស់នាង កំពុងមានបញ្ហា។តារាសម្ដែង នាង Punyaporn Poonpipat បានបង្ហោះរូបរបស់ខ្លួនអង្គុយយំនៅក្នុងមន្ទីរពេទ្យ ទៅលើបណ្ដាញអ៊ីនស្តាក្រាម របស់ខ្លួនកាលពីពេលថ្មីៗ ធ្វើឲ្យអ្នកគាំទ្រ មានការព្រួយបារម្ភជាខ្លាំង។

នាង Punyaporn Poonpipat បានរៀបរាប់ឲ្យដឹងថា នាងតែងតែលេងទូរស័ព្ទដល់យប់ជ្រៅ ដោយមិនបើកភ្លើងឡើយ រួមជាមួយនឹងការប្រើប្រាស់ Contact Lens ផង ស្រាប់តែមួយរយៈក្រោយ ភ្នែករបស់នាង កាន់តែប្រែជាក្រហមខ្លាំង រហូតនាងភ័យខ្លាចថាខ្លួនឯងនឹងខ្វាក់ និងត្រូវប្រញាប់ទៅមន្ទីរពេទ្យពិនិត្យ។ ក្រោមមកលទ្ធផលបានរកឃើញថា ភ្នែកទាំងគូរបស់នាងត្រូវរលាកធ្ងន់ធ្ងរ ដោយសារពន្លឺទូរស័ព្ទ គ្រូពេទ្យបានប្រាប់ថា ភ្នែកនាងអាចនឹងខ្វាក់បើនៅតែបន្តធ្វើបែបនេះទៀត។

ប៉ុន្តែទោះជាយ៉ាងណាក្ដី បន្ទាប់ពីទទួលបានការព្យាបាលរួចមក ពេលនេះអាការៈរបស់នាងបានធូរស្រាលច្រើនហើយ។ ជាមួយគ្នានេះផងដែរ នាងក៏បានធ្វើការផ្ដែផ្តាំទៅអ្នកគាំទ្រគ្រប់រូប ក៏ដូចជាមហាជនទូទៅថា ត្រូវកាត់បន្ថយការលេងទូរស័ព្ទដល់យប់ជ្រៅ នៅទីកន្លែងងងឹត តទៅទៀត ៕