​​គួរយល់ដឹង!ថ្មាំព្យាបាល​​ជំងឺ​​លើស​​ឈាម ប្រហែល​​នាំ​​​ឲ្យ​​​គ្រោះថ្នាក់ នៃ​​ការ​​កើត​​ជំងឺ​​មហារីក​​សុដន់

330

(អាមេរិក)៖ ក្រុមអ្នកស្រាវជ្រាវជនជាតិអាមេរិក បាននិយាយថា ការប្រើប្រាស់ថ្នាំសម្រាប់ព្យាបាលជំងឺ លើសឈាម ក្នុងរយៈពេលយូរ ប្រហែលជាអាចមានទំនាក់ទំនង ជាមួយនឹងអត្រាគ្រោះថ្នាក់ នៃការកើតជំងឺមហារីកសុដន់ខ្ពស់។ លោកវេជ្ជបណ្ឌិត Christopher I. Li នៃមជ្ឈមណ្ឌលពិសោធន៍ រោគមហារីក Fred Hutchinson នៅក្នុងរដ្ឋស៊ីអេថល សហរដ្ឋអាមេរិក ព្រមទាំងក្រុមការងាររបស់គាត់ បាននិយាយថា ថ្នាំលើសឈាម ភាគច្រើនត្រូវបានចេញវេជ្ជបញ្ជា នៅក្នុងសហរដ្ឋអាមេរិក ដែលមានចំនួនជាមធ្យម ៦៧៨ លានវេជ្ជបញ្ជា នៅក្នុងឆ្នាំ ២០១០។

ជាមួយគ្នានេះដែរ ការស្រាវជ្រាវ បានធ្វើការសិក្សាចំពោះស្រ្តីនៃរដ្ឋ ស៊ីអេថលចំនួន ៨៨០នាក់ ដែលមានអាយុចាប់ពី ៥៥ ដល់ ៧៤ឆ្នាំ ដែលមានជំងឺមហារីកសុដន់កម្រិតទាប និងស្ត្រីចំនួន ១០២៧នាក់ ដែលមានជំងឺមហារីកសុដន់ធ្ងន់ធ្ងរ និង ៨៥៦ នាក់ទៀត មិនមានជំងឺមហារីក។ ក្រុមអ្នកស្រាវជ្រាវ បានធ្វើការពិនិត្យអំពីគ្រោះថ្នាក់ នៃជំងឺមហារីកសុដន់ ព្រមទាំងធ្វើការពិនិត្យ អំពីរយៈពេលដែលពួកគេ ត្រូវបានឲ្យប្រើប្រាស់ថ្នាំកាត់បន្ថយជំងឺ លើសឈាម។

ការសិក្សាដែលត្រូវបានចេញផ្សាយ នៅក្នុងសៀវភៅទស្សនាវដ្តីវិជ្ជាពេទ្យ បានរកឃើញថា ការប្រើប្រាស់ថ្នាំលើសឈាម អស់រយៈពេល ១០ឆ្នាំ ឬ លើសពីនេះ អាចប្រឈមមុខនឹងការកើតឡើង នៃជំងឺមហារីកសុដន់។ មិនតែប៉ុណ្ណោះសម្រាប់អ្នក ដែលមានជំងឺមហារីកសុដន់ វាកាន់តែធ្វើឲ្យអាការៈមានសភាពធ្ងន់ធ្ងរជាងមុន៕